ព័ត៌មានជាតិ
លោករដ្ឋមន្ត្រីប្រកាសឱ្យពលរដ្ឋបង្កើនការ ការពារខ្លួនខណៈមេរោគបំប្លែងថ្មីត្រូវបានរកឃើញច្រើនករណី
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដការពារខ្លួននិងអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ជាទីបំផុត ខណៈរកឃើញពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃបានឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ដែលតា (Delta)មានច្រើនករណី។
លោករដ្ឋមន្ត្រីបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា តាមការដកពិសោធន៍ការចម្លងនៃវីរុសនេះនៅប្រទេសមួយចំនួនមានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ។

លោករដ្ឋមន្ត្រីបានបន្ដថា ទន្ទឹមនឹងនោះ ក៏មិនដឹងថាវីរុសកូវីដ-១៩ នេះមានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អ្វីខ្លះ ដែលមានវត្តមានវីរុសនេះ ហើយបុគ្គលដែលកើតជំងឺកូវីដ-១៩ នេះក៏ប្រហែលជាមិនដឹងខ្លួនថាឆ្លងផង។ វ៉ាក់សាំង គឺជាឧបករណ៍ដែលអាចជួយកាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវដឹងនោះ គឺបណ្តាលមកពីកង្វះខាតក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេសហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះពីកន្លែងមួយទៅកន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួនឬអនុវត្តមិនបានខ្ជាប់ខ្លួន និងគត់មុត នូវវិធានការការពារខ្លួន។
លោករដ្ឋមន្ដ្រីសូមអំពាវនាវដោយទទូចដល់សាធារណជនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំងប្រទេសកម្ពុជាឲ្យបន្តការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឲ្យស្របតាមពាក្យស្លោកដែលថា (រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩) សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែល អាចកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុណាមួយ។

លោករដ្ឋមន្ត្រីបានអះអាងថា«ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ដើរតួនាទីសំខាន់ដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួននិងអ្នកដទៃ ឲ្យបានរស់នប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាររស់នៅដោយអាចប្រព្រឹត្តការប្រកបមុខរបរចិញ្ចឹមជីវិតបាន»។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺបំប្លែងថ្មីចំនួន១៣នាក់ ហើយក្នុងនោះនៅក្នុងខែមេសា១នាក់បានជាសះស្បើយ និងខែមិថុនានេះចំនួន១២នាក់ រួមមានខេត្តសៀមរាបចំនួន៤នាក់ ខេត្តឧត្តរមានជ័យ៣នាក់ ខេត្តបន្ទាយមានជ័យ១នាក់ កំពត១នាក់ បាត់ដំបង២នាក់ និងខេត្តកំពង់ចាមចំនួន១នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


