ព័ត៌មានជាតិ
ទិន្នន័យម៉ោងជាង ៤ រសៀល តួលេខអ្នកឆ្លងកូវីដនៅផ្សារបឹងកេងកងឡើងដល់ជិត ២០០ នាក់ហើយ
តាំងពីព្រឹកមកដល់ម៉ោងជាង ៤ រសៀលនេះ អាជីវករផ្សារបឹងកេងកងតេស្តមានកូវីដ ១៩ បានរកឃើញជាង ២០០ នាក់ហើយ។ នេះបើតាមប្រធានផ្សារបឹងកេងកងប្រាប់កម្ពុជាថ្មីតាមបណ្តាញទូរសព្ទនៅមុននេះបន្តិច។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានឲ្យដឹងថា តាំងពីព្រឹកមកដល់ម៉ោងជាង ៤ រសៀល ការធ្វើតេស្តលើអាជីវករនិងអ្នកពាក់ព័ន្ធជិត ៩០០ នាក់រកឃើញអ្នកវិជ្ជមានជិត ២០០ នាក់។

លោកបញ្ជាក់ថា ៖ “ការធ្វើតេស្តតែមួយថ្ងៃនេះទេគឺអស់ហើយ ដោយមានអ្នកឆ្លងជិត ២០០ នាក់ការតេស្តវគ្គទីមួយ។ នៅវគ្គទីពីរមានជាង ២០០ នាក់ទៀត កំពុងបូកសរុបរបាយការណ៍”។
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសបិទផ្សារបឹងកេងកងចាប់ពីថ្ងៃនេះតទៅ។ បរិវេណផ្សារបឹងកេងកងត្រូវបានបិទខ្ទប់ តាំងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មកម៉្លេះ ហើយក្នុងពេលសម្រេចបិទភ្លាមៗកាលពីព្រឹកមិញនេះ មានអាជីវករជាច្រើនកំពុងបើកតូបលក់ដូរធម្មតា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


