ព័ត៌មានជាតិ
ចាក់ដីលុប ហើយសង់អាហារដ្ឋាននៅកណ្តាលព្រែកប្រសូត្រ រួចឆ្លើយថា សុំអភិបាលស្រុករួចហើយ
ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ចំៗដល់អាជ្ញាធរឃុំសំបួរ ស្រុកស្វាយទាប មិនដឹងទៅណាអស់បានជា បណ្តោយឱ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រតែម្តង ធ្វើឱ្យមហាជន ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។

ករណីចាក់ដីលុបព្រែក និងសង់សំណង់នៅកណ្តាលព្រែក គឺនៅចំណុចខាងជើងស្ពានប្រសូត្រចម្ងាយ៧០ម៉ែត្រស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរស្រុកទាប ម្ចាស់សំណង់ឈ្មោះ ហេង ចំណូល ភេទប្រុសអាយុ ជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្ម រស់ភូមិខាងលើ។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម្ចាស់សំណង់ ឈ្មោះ ហេង ចំណូល បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ចំពោះមហាជនរិះគន់ថា ចាក់ដីលប់ព្រែកប្រសូត្រនោះមិនពិតទេ គឺលោកចាក់តែនៅលើដីកម្មសិទ្ធិដែលបានទិញពីអ្នកជិតខាងក្នុងគោលបំណង សង់ធ្វើជារោងជួលការ បុណ្យ ឬសាលប្រជុំ និងជាហាងអាហារដ្ឋាន-លក់កាហ្វេ។ល។
ហើយលោកបានដាក់សំណើរសុំទៅរដ្ឋបាលស្រុកស្វាយទាប សុំអនុញ្ញាត សង់ជាកញ្ចុះ ផ្ទះបណ្តែតទឹក ធ្វើជាអាហារដ្ឋាន និងរៀបចំអភិវឌ្ឍជារមណីដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ មន្ត្រីរាជ្យការ បានចូលមកសម្រាកលម្ហែកាយ នៅពេលទំនេរ និងកម្សាន្តនៅពេលយប់។

ទាក់ទិនករណីនេះដែរ លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប បានមានប្រសាសន៍តាមទូរសព្ទ័ នៅព្រឹកថ្ងៃទី២៨ មិថុនា ថា លោកភ្លេចហើយមិនដឹងថា បានឱ្យឬ មិនឱ្យនោះទេ ព្រោះលោកកំពុងនៅតាមផ្លូវ ចាំត្រឡប់ទៅសាលាស្រុក នឹងបើកឯកសារមើលបញ្ជាក់។
បន្ទាប់មកលោកអភិបាលស្រុកបញ្ជាក់ថា ឈ្មោះ ហេង ចំណូល បានដាក់សំណើសុំធ្វើ ជាកញ្ចុះបណ្តែតទឹក និងផ្ទះដាក់ពោងបណ្តែតទឹក ហើយលោកបានអនុញ្ញាត។ ប៉ុន្តែជនខាងលើ បែរជាសាងសង់សំណង់រឹងមាំទៅវិញ។ ដូច្នេះលោកនឹងចាត់កម្លាំងរដ្ឋបាលស្រុកស្វាយទាប សហការជាមួយសមត្ថកិច្ចចុះទៅពិនិត្យមើល។
លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តស្វាយរៀង បានឱ្យដឹថា លោកបានឃើញឈ្មោះ ហេង ចំណូល ដាក់សំណើសុំអភិវឌ្ឍសង់ផ្ទះបណ្តែតទឹកនៅចំណុចព្រែកប្រសូត្រ លោកបានចុះទៅពិនិត្យម្តងរួចហើយ ឃើញថា ប៉ះពាល់ផ្លូវទឹក និងបរិស្ថាន មិនអនុញ្ញាតិឱ្យសាងសង់ទេ ឱ្យដាក់សំណើទៅក្រសួងធនធានទឹក និងឧតុនិយម ហើយលោកបានជូនដំណឹងទៅ លោកមេឃុំសំបួរ និងលោកអភិបាលស្រុកស្វាយទាប ឱ្យចុះទៅបញ្ឈប់ការសាងសង់ជាបន្ទាន់ ក៏ប៉ុន្តែជនខាងលើនៅតែបន្តសាងសង់ជាសំណង់រឹងមាំ ដូច្នេះសូមឱ្យលោកអភិបាលស្រុកស្វាយទាប មានចំណាត់ការផងទាន៕
អត្ថបទ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


