ព័ត៌មានជាតិ
អភិបាលខណ្ឌដូនពេញបញ្ជាឲ្យកម្លាំងសង្កាត់ឃ្លាំមើលការបញ្ចេញសំរាមរបស់អាជីវកម្មក្នុងមូលដ្ឋាន
ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់អនាម័យល្អក្នុងមូលដ្ឋានរបស់ខ្លួន សូមលោក លោកស្រីចៅសង្កាត់ទាំងអស់ត្រូវបញ្ចេញកម្លាំងឃ្លាំមើលរាល់អាជីវកម្មក្នុងមូលដ្ឋានរបស់ខ្លួន មិនអនុញ្ញាតឲ្យចេញសំរាមខុសម៉ោងកំណត់នោះទេ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំការងារសំអាត ប្រមូល និងដឹកជញ្ជូនសំរាម ជាមួយលោក លោកស្រីចៅសង្កាត់ ទាំង១១និងភ្នាក់ងារអនាម័យ នៅព្រឹកថ្ងៃច័ន្ទទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកអភិបាលខណ្ឌក៏បានដាក់ចេញគោលការណ៍អនុវត្តការងារដូចខាងក្រោម៖
– លោក-លោកស្រីចៅសង្កាត់ទាំង១១ ជួយពិនិត្យមើលបន្ថែមដោយដាក់កម្លាំងចុះមើលគ្រប់ផ្លូវ និងមូលដ្ឋានអាជីវកម្មក្នុងមូលដ្ឋានរបស់ខ្លួន ករណីការបញ្ចេញសំរាមខុសម៉ោងកំណត់ និងគ្មានសណ្តាប់ធ្នាប់ របៀបរៀបរយរបស់មូលដ្ឋានអាជីវកម្មមួយចំនួន ដោយគ្មានការទទួលខុសត្រូវ ។

– ភ្នាក់ងារអនាម័យ ត្រូវតាមដានឃ្លាំមើល ផ្តល់ព័ត៌មាន និងណែនាំដល់មូលដ្ឋានអាជីវកម្មនានាដែលបញ្ចេញសំរាមខុសម៉ោងកំណត់ ឬបញ្ចេញសំរាមក្រោយរថយន្តដឹកសំរាមមកយក ជាពិសេសអនុវត្តឲ្យបានម៉ឹងម៉ាត់ ករណីអ្នកចោលសំរាមតាមទីសាធារណៈ គ្មានសណ្តាប់ធ្នាប់ និងការយកសំរាមមកដាក់ខុសម៉ោងកំណត់ ព្រមទាំងគ្មានការវេចខ្ចប់ត្រឹមត្រូវ ។

-ចំពោះមូលដ្ឋានអាជីវកម្ម ដែលបញ្ចេញសំរាមខុសម៉ោងកំណត់ ត្រូវធ្វើកំណត់ហេតុណែនាំ តាមនីតិវិធីចំនួន ៣លើកហើយ ក្នុងករណីនៅតែមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ត្រូវចាត់វិធានការចុះបិទអាជីវកម្ម ដើម្បីជាការព្រមាន ។ ដោយឡែក ចំពោះការបញ្ចេញសំរាមខុសម៉ោងកំណត់ និងការចោលសំរាមតាមទីសាធារណៈ គ្មានសណ្តាប់ធ្នាប់ ត្រូវធ្វើការអប់រំណែនាំ និងត្រូវចាត់វិធានការផាកពិន័យ ក្នុងករណីមិនរៀងចាល៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


