Connect with us

ព័ត៌មានជាតិ

តេស្ត​លើក​ទីមួយ​ឆ្លង ៣៩ អង្គ/នាក់ ព្រឹកនេះ​តេស្ត​​លើក​ទីពីរ ៤០០ អង្គ​/នាក់ នៅ​វត្ត​ស្ទឹងមានជ័យ

បានផុស

នៅ

នៅ​ព្រឹកនេះ​ក្រុម​គ្រូពេទ្យ​កំពុង​ចុះ​ធ្វើ​សំណាក​ព្រះសង្ឃ​ ពលរដ្ឋ និង​អ្នក​ពាក់ព័្ធ​ជិត ៤០០ អង្គ/នាក់​ទៀត​ជា​លើក​ទី​ពីរ ​នៅវត្ត​ស្ទឹងមានជ័យ។

លោកស្រី ទឹង មុំ ចៅ​សង្កាត់​ស្ទឹងមានជ័យ​ ១ បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​មុន​នេះ​បន្តិច​ថា ពេល​នេះ​​ក្រុម​គ្រូពេទ្យ​កំពុង​តែ​ធ្វើ​តេស្ត​សំណាក​លើក​ទីពីរលើអ្នក​ពាក់ព័ន្ធ ដែលមានព្រះសង្ឃ តាជី យាយជី និង​ប្រជាពលរដ្ឋ​​ជិត ៤០០​អង្គ/នាក់ នៅ​វត្ត​ស្ទឹងមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ធ្វើ​តេស្ត​លើក​ទីពីរ​នេះ ក្រោយ​រកឃើញ​មាន​ព្រះសង្ឃ​ តាជី យាយជី និងអ្នក​​​ពាក់ព័ន្ធ ៣៩ អង្គ/នាក់បាន​ឆ្លង​កូវីដ​កាល​ពីពេលកន្លងទៅ។

បើ​តាម​លទ្ធផល​ការ​ធ្វើ​តេស្ត​យ៉ាងណា លោក​ស្រី​មិន​ទាន់​ជម្រាប​បាន​នៅឡើយ​ទេ ដោយសារ​ក្រុមគ្រូពេទ្យ​កំពុង​តែ​យក​សំណាក។

កាលពី​ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រាន​តាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ​២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ មានការ​រកឃើញ​​មនុស្សចំនួន ៣៩នាក់ ក្នុងនោះមានព្រះសង្ឈ ២២អង្គ មាន​វិជ្ជមានកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តសំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់។ ជាលទ្ធផល មានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរមានព្រះសង្ឈ២២អង្គ តាជីយាយជី ០៣នាក់ និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២​នាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមានវត្តមួយចំនួននៅរាជធានីភ្នំពេញ ដែលមានព្រះសង្ឃ និងកូនសិស្ស យាយជី តាជី ក្នុងវត្តមានវិជ្ជមានជំងឺកូវីដ១៩ ដូចជាវត្តសារ៉ាវន្តតេជោ ស្ថិតនៅសង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ​វត្ត​ចង្ក្រាន​តាព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ និងវត្តនៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។

ថ្មីៗ​នេះក៏មាន​ការ​រាយការណ៍ករណីឆ្លងកូវីដ១៩ នៅក្នុងវត្តមហាមន្ត្រី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌ​បឹងកេងកង រាជធានីភ្នំពេញ។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ប្រាប់កម្ពុជាថ្មីកាលពី​ម្សិលមិញ​ថា ក្រុមការ​ងារ​ក្រសួងកំពុងសហការជាមួយគ្រូពេទ្យ​ចុះស្រាវជ្រាវដល់ទីតាំងវត្ត ដើម្បី​ស្វែង​រកការពិត ជុំវិញព័ត៌មានដែលថាព្រះសង្ឃក្នុងវត្តឆ្លងជំងឺកូវីដ១៩៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងស្ទឹងសង្កែ

ព័ត៌មានជាតិ២៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ៣១ នាទី មុន

និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ៣៦ នាទី មុន

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

ព័ត៌មានជាតិ៣៨ នាទី មុន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម