ព័ត៌មានជាតិ
ឯកឧត្តម ម៉ឹង សំផន ប្រគល់អំណោយដល់ជនទីទាល់ក្រ និងប្រគេនទៀនវស្សា ទេយ្យទានដល់វត្តចំនួន១៦ ក្នុងស្រុកចន្ទ្រា
នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុមការងារ បាននាំទៀនវស្សានិងទេយ្យទានចំនួន១៦វត្ត ប្រគល់ជូនរដ្ឋបាលស្រុកចន្រ្ទា ដើម្បីចាត់ចែងយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា។
ជាមួយគ្នានេះ ឯកឧត្តម ម៉ឹង សំផន ក៏បានសំណេះសំណាលនិងផ្សព្វផ្សាយផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់សមាជិកសមាជិកាគណបក្ស ឃុំទាំង៦ នៃស្រុកចន្ទ្រាផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំច្រេស ស្រុកចន្ទ្រា ដែលមានការចូលរួមពីលោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំទាំង៦ និងសមាជិកបក្សជាច្រើនរូបទៀត។
ឯកឧត្តម មុឹង សំផន បានថ្លែងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំងពីរមានមនោសញ្ចេតនាស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ឹង សំផន ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំណុចសំខាន់ៗមួយចំនួន:ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្តគ្មានអំពើលួចឆក់ប្លន់នៅក្នុងមូលដ្ឋានជាដាច់ខាត។
ត្រូវគិតគូរដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលកូវីដ១៩ រាលដាលនៅក្នុងសហគមន៍។ -អាជ្ញាធរដែនដីនិងមន្ត្រីជំនាញបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋនិងផ្សព្វផ្សាយការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ១៩មិនឲ្យមានការចម្លងថ្មី ជាពិសេសត្រូវអនុវត្តនូវវិធានការពាររបស់សម្ដេចតេជោហ៊ុនសែន៣ការពារនឹង៣កុំបើមិនចាប់បាច់កុំចេញក្រៅផ្ទះនិងត្រូវរៀនរស់នៅតាមបែបគន្លងថ្មីជាដើម។

ឯកឧត្តម ម៉ឹង សំផន និងក្រុមការងារ បាននាំមកនូវទៀនវស្សា-ទេយ្យទាន និងបច្ច័យ សម្រាប់វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ១៦វត្ត ទូទាំងស្រុកចន្ទ្រា ដែលក្នុងមួយវត្តទទួលបាន ទៀន១គូ, ប្រេង ៣០លីត្រ, អង្ករ ២០០ គ.ក្រ, មី ០៥កេស, ត្រីខ ០១កេសធំ, ម៉ាស់ ១០ប្រអប់ និងថវិកា សម្រាប់ប្រគេនតាមវត្តទាំង១៦ ចំនួនសរុប ២១,០០០,០០០ រៀល។ ព្រមទាំងបានឧបត្ថម្ភដល់គ្រួសារក្រីក្រ ចំនួន ៦គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកា ១០០,០០០ រៀល។ ដោយឡែក ១គ្រួសារទីទាល់ក្រនៅឃុំមេសរថ្ងក ទទួលបានអង្ករ ៣០០គ.ក្រ និង មី៥កេសដងដែរ៕
អត្ថបទ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


