Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ រ​ក​ឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta) លើ​ពលករ​ខ្មែរ​ វិល​ពី​ប្រទេស​ថៃ​​៤​នាក់​

បានផុស

នៅ

​តាម​ការអះអាង​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​​ឲ្យ​ដឹងថា នៅ​សៀ​ល​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ២០២១ នេះ នៅ​ខេត្តបន្ទាយមានជ័យ គ្រូពេទ្យ​ជួរមុខ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេចឪ កណ្តាល​ក្រុង​សិរីសោភ័ណ បាន​រកឃើញ​មេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី ដែល​តា (Delta) ឥណ្ឌា​លើ​ពលករ​ខ្មែរ​វិល​ពី​ប្រទេស​ថៃ​ ចំនួន៤​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ បាន​បញ្ជាក់ថា​ មកទល់ពេលនេះ ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្តបន្ទាយមានជ័យ​ បាន​កើតមាន​រាយប៉ាយ​ពាសពេញ​ទាំង​ នៅ​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ និង​តាម​ស្រុក​៧​ទៀត​។

​លោក​ ណង វុទ្ធី នាយករង​សាលាខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា មេរោគ​កូ​វីដ​១៩ មិន​ប្រណី​ឡើយ​លើ​ពលករ​ខ្មែរ​វិល​ពី​ប្រទេស​​ថៃ​ឡើយ​ដូច នៅ​ថ្ងៃទី៣ ខែកក្កដានេះ ពេលព្រឹក​បាន​រកឃើញ​វិជ្ជមាន ៣ នាក់ ដល់​ល្ងាច វិជ្ជមាន​១៩ ម្នាក់​ទៀត​។ លោក​បាន​បន្ត​ថា អ្នក​វិជ្ជមាន​ទាំងនោះ ​ត្រូវ​បាន​បញ្ជូន​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​សម្តេចឪ ទៅ​ព្យាបាល​បន្ត​នៅ​មណ្ឌល​ព្យា​បាល​កង​វ៉ា​ ក្នុង​សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ។ លើស​ពី​នេះ​លោក​បាន​បន្តថា​ ឥឡូវនេះ ក្រៅ​ពី​ការ​ក៏​នាំចូល ក្នុង​ក៏​ផ្ទុះ​ទៀត ហេតុនេះ​បើ​មិន​មាន​ការចាំបាច់ សូម​បងប្អូន​នៅផ្ទះ​ជួបជុំ​គ្រួសារ​ក្នុងផ្ទះ​ល្អ​ជាង​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម