ព័ត៌មានជាតិ
រៀបចំមណ្ឌលព្យាបាលកូវីដ១៩បន្ថែមមួយទៀត នៅខេត្តបន្ទាយមានជ័យ ខណៈមណ្ឌលព្យាបាលពីរពេញ
ខណៈការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ មួយរយៈចុងក្រោយនេះ មានសន្ទុះខ្លាំងធ្វើឲ្យខេត្តបន្ទាយមានជ័យ មានអ្នកជំងឺកូវីដជាច្រើន ត្រូវបានដាក់ឲ្យព្យាបាលនៅមណ្ឌលព្យាបាលចំនួនពីរ នៅក្រុងសិរីសោភ័ណពេញ។
ឆ្លើយតបនឹងការពេញប្រៀបនេះ កាលពីថ្ងៃទី២ ខែកក្កដា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណនិងមន្ត្រីក្រុមការងារ បានទទួលអមដំណើរ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងមេបញ្ជាការកងវិស្វកម្មសម្តេចតេជោសៀមរាប ដែលអញ្ជើញពិនិត្យមើលទីតាំង ត្រៀមនឹងជួសជុលរៀបចំបន្ថែមនូវការខ្វះខាតនៅមណ្ឌលព្យាបាលកងវ៉ា នាផ្លូវជាតិលេខ៥៦ ភូមិកងវ៉ាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ និងត្រៀមវិទ្យាល័យអូរអំបិល នាភូមិ/សង្កាត់អូរអំបិល មួយថ្មីទៀត សម្រាប់បើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩។

ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា ក្នុងចំណោមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលចំនួន១៤ទីតាំង ក្នុងខេត្ត គឺមាននៅក្រុងប៉ោយប៉ែតច្រើនជាងគេ។ ក្រៅពីការរៀបចំបន្ថែមមណ្ឌលព្យាបាលកូវីដ នៅថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩បានរៀបចំបន្ថែម មណ្ឌលចត្តាឡីស័ក៣ទៀត នៅសាលាបឋមសិក្សាអូរអំបិល សាលាបឋមសិក្សាភ្នំបាក់ ក្រុងសិរីសោភ័ណ និងទី៣នៅវិទ្យាល័យ ហ៊ុន សែន មង្គលបូរី ស្រុកមង្គលបូរី ។ ក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្តខិតខំដោះស្រាយ ទប់ស្កាត់និងគ្រប់គ្រងបងប្អូនត្រឡប់មកពីថៃ និងអ្នកពាក់ព័ន្ធ ដើម្បីដាក់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហ្មត់ចត់ជាប់ជានិច្ច។


យោងរបាយការណ៍ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យថា ចាប់ពី (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ) មកក្នុងខេត្តបន្ទាយមានជ័យ មានអ្នកវិជ្ជមានកូវីដ១៩ ទូទាំងខេត្តចំនួនសរុប ៤.២៣៨នាក់/ស្រី២.០៩៨នាក់ ក្នុងនោះ អ្នកស្លាប់មាន៣៦នាក់ /ស្រី១៨នាក់។ ប៉ុន្តែ ក៏មានអ្នកជាសះស្បើយសរុបចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់ ហើយអ្នកបានកំពុងសម្រាកព្យាបាល មានសរុប១.៣០៨នាក់/ស្រី៦៧៥នាក់។ ទោះយ៉ាងណានៅរាល់ថ្ងៃនេះ គ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័ស បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ រាល់ថ្ងៃបន្ថែមទៀត៕
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន



