ព័ត៌មានជាតិ
សហគមន៍ខ្មែរឥស្លាម ជីករណ្តៅត្រៀមទុកបញ្ចុះសពសាសនិកឥស្លាម ដែលស្លាប់ដោយសារជំងឺកូវីដ
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ របស់សហគមន៍ខ្មែរឥស្លាមខេត្ត បានដឹកនាំក្រុមការងារចុះទៅកាន់ទីតាំងដីសម្រាប់ត្រៀមទុកតម្កល់សពសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយសារឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិគោកក្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្នុងការជីករណ្តៅត្រៀមទុកសម្រាប់បញ្ចុះសពរបស់បងប្អូនសាសនិកឥស្លាមដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ធ្វើឡើងដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក។ ក្នុងការចុះទៅពិនិត្យ និងជីករណ្តៅសម្រាប់បញ្ចុះសពនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឡុង រដ្ឋារក្ស អភិបាលនៃគណ:អភិបាលស្រុកអង្គរធំ និងលោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក ព្រមទាំងមានអាជ្ញាធរភូមិ ឃុំគោកគ្រើល ចូលរួមផងដែរ ។

ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារនេះ បានមានប្រសាសន៍ថា ចំពោះការជីករណ្តៅត្រៀមទុកនេះ គឺមិនមែនជាការប្រមាថដល់អាយុជីវិតរបស់បងប្អូនសាសនិកឥស្លាម ដែលបានឆ្លងជំងឺកូវីដ-១៩នោះទេ គឺគ្រាន់តែដើម្បីរៀបចំត្រៀមទុកការពារទុកជាមុន និងដើម្បីគាំទ្រដល់ក្រុមការងារដែលត្រូវរៀបចំបញ្ចុះសពឲ្យប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលាតែប៉ុណ្ណោះ ។
ឯកឧត្តម ក៏បានមានប្រសាសន៍បញ្ជាក់ថា ពេលនេះក្រុមការងារបានធ្វើការជីករណ្តៅត្រៀមទុកបានចំនួន៥រណ្តៅ ហើយចំពោះការជីករណ្តៅទុកសម្រាប់បញ្ចុះសពនេះ គឺជាថវិការបស់បងប្អូនសប្បុរសជនខ្មែរសាសនិកឥស្លាម ក្នុងខេត្តសៀមរាប ដែលបានចូលរួមបរិច្ចាគដល់ក្រុមការងារដោះស្រាយបញ្ហាគ្រោះមហន្តរាយដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ របស់សហគមន៍ខ្មែរឥស្លាមខេត្ត ផងដែរ៕
អត្ថបទ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


