ព័ត៌មានជាតិ
ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ លោក ឆែម សាវុធ ឧត្តមអគ្គានុរក្សថ្នាក់លេខ១នៃអគ្គនាយក នាយកដ្ឋានពន្ធនាគារ និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ចំណុះពន្ធនាគារខេត្តស្វាយរៀង និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ អញ្ជេីញចូលរួមកក្នុងឱកាសនោះមាន អភិបាលរងខេត្ត លោកប្រធានមន្ទីរ សុខាភិបាល លោកប្រធាន-អនុប្រធាន ពន្ធធនាគារខេត្ត និងមន្ត្រីពន្ធធនាគារមួយចំនួនទៀត។

អំណោយដែលផ្តល់ជូននៅពេលនេះរួមមាន អង្ករ២តោន មីម៉ាម៉ា៥០កេះ ទឹកសុទ្ធ៤០កេះ ត្រីខកំប៉ុង៥០យួរ ម៉ាស២០.០០០ម៉ា អាល់កុល៣០០លីត្រ ទឹកក្រូច១០កេះ ធុងបាញ់សម្លាប់មេរោគ២ធុង ទឹកថ្នាំសម្លាប់មេរោគ១ធុង ឱសថចិន៥៤០ប្រអប់ និងថវិកាចំនួន ១០,០០០,០០០រៀល (ដប់លានរៀល)។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នជំងឺកូវីដ-១៩ កំពុងតែឆ្លងរាតល្បាតជាសកលនៅក្នុងប្រទេសជាច្រើននៅលេីពិភពលោក ក្នុងនោះកម្ពុជាយើងក៏មានការឆ្លងក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ ផងដែរ។ ដូច្នោះយើងទាំងអស់គ្នាត្រូវរួមគ្នាបង្ការ និងទប់ស្កាត់ កុំឱ្យជំងឺនេះឆ្លងរីករាលដាលបន្តទៀត ត្រូវផ្តេីមចេញពីការចូលរួមរបស់យេីងទាំងអស់គ្នា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជាដែលបានដាក់ចេញ គឺវិធានការ “៣ការពារ ៣កុំ” ជាពិសេសនៅក្នុងពន្ធនាគារ មន្រ្តីពន្ធនាគាររួមនឹងទណ្ឌិតទាំងអស់ ត្រូវមានទម្លាប់ធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស់ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាកុលឱ្យបានញឹកញាប់ ដេីម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយនេះ៕
អត្ថបទ៖ ភក្ដី





-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


