ព័ត៌មានជាតិ
ត្រឹមរយៈពេល៧ថ្ងៃ ម្ចាស់សំណង់ត្រូវរុះរើសំណង់ចេញឲ្យរួចរាល់ ពីក្នុងព្រែកប្រសូត្រ ស្រុកស្វាយទាប
ស្វាយរៀង ៖ ក្រុមការងារមន្ទីរអន្តរវិស័យនៃសាលាខេត្តស្វាយរៀង សហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកចុះពិនិត្យស្រាវជ្រាវ ករណីមហាជន បានរិះគន់ចំៗ ដល់អាជ្ញាធរឃុំសំបួរ និងស្រុកស្វាយទាប បណ្តោយឲ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រ។

ហើយនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជាលទ្ធផល ក្រុមការងារបានប្រាប់អ្នកសារព័ត៌មានប្រចាំខេត្តឲ្យដឹងថា -ទី១ គឺការសាងសង់សំណង់អត់ច្បាប់ នៅក្នុងព្រែកសាធារណរបស់រដ្ឋ អាជ្ញាធរសម្រេចដាក់ឱសានុវាទ៧ថ្ងៃឲ្យម្ចាស់សំណង់រុះរើសំណង់ចេញឲ្យអស់ គិតចាប់ពីថ្ងៃប្រកាសនេះតទៅ។

-ទី២ ដីមិនទាន់បានចុះបញ្ជី ចំពោះសំណង់នៅលើដី គឺឲ្យផ្អាកការសាងសង់ទាំងអស់ ដោយដីនេះមិនទាន់បានចុះបញ្ជី ជាលក្ខណៈប្រព័ន្ធ និងមិនទាន់បានកំណត់ព្រំដី កំណត់ចំណីព្រែកប្រសូត្រ និងការប៉ះពាល់។

-ទី៣ ដូច្នេះម្ចាស់ដីត្រូវរៀបចំឯកសារ សុំចុះបញ្ជីដីធ្លីឲ្យបានស្របច្បាប់ រួចដាក់សំណើសុំធ្វើការអភិវឌ្ឍន៍ឬ អាហារដ្ឋាន រមណីយដ្ឋានត្រូវដាក់សំណើសុំ ជាថ្មី តាមឋានានុក្រម អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ដោយមានភ្ជាប់ជាមួយប្លង់មេ «Master Plan»នៃគម្រោងដើម្បីមន្ត្រីជំនាញចុះពិនិត្យបញ្ជូនតាមនីតិវិធី។

ទាក់ទិនករណីនេះដែរ លោក ហេង ចំណូល ជាម្ចាស់សំណង់ បានយល់ព្រមនិងធ្វើកិច្ចសន្យា រុះរើសំណង់ដែលសង់ក្នុងព្រែកចេញ និងផ្អាកការសាងសង់បណ្តោះអាសន្ន៕
ដោយ ៖ ភក្ដី







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ