ព័ត៌មានជាតិ
តូបលក់ដូរនៅជាប់របង វិទ្យាល័យ ជម្ពូវ័ន ត្រូវអាជ្ញាធរឱ្យរុះរើចេញ ដើម្បីរំដោះយកចិញ្ចើមផ្លូវសម្រាប់សិស្សថ្មើរ ជើង
តូបលក់ដូរជាច្រើន នៅជាប់របងវិទ្យាល័យ ចំណះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅដាច់ខាតឱ្យម្ចាស់តូបនីមួយៗ រុះរើចេញជាបន្ទាន់ ដើម្បីរំដោះយកចិញ្ចើមផ្លូវ សម្រាប់សិស្សដើរថ្មើរជើងទៅមករៀនសូត្រ ងាយស្រួលជាងមុន។ វិធានការនេះមានគោលបំណងសំខាន់ក្នុងការបង្កើនសុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងធ្វើឱ្យចរាចរណ៍នៅតំបន់នោះមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង។

តាមការបញ្ជាក់ពីអាជ្ញាធរ គិតមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ តូបលក់ដូរទាំងអស់ត្រូវបានរុះរើចេញបានសម្រេច១០០ភាគរយ ហើយតំបន់ជុំវិញសាលាបានក្លាយជាទីធ្លាធំទូលាយសម្រាប់អ្នកថ្មើរជើង។ ជាពិសេស សិស្សានុសិស្សអាចធ្វើដំណើរចេញចូលសាលាបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពជាងមុន។
សូមបញ្ជាក់ថា មុនពេលអនុវត្តវិធានការនេះ សិស្សជាច្រើនត្រូវបង្ខំចិត្តដើរលើផ្លូវបេតុងដែលជាផ្លូវសម្រាប់ម៉ូតូ និងរថយន្ត ដោយសារតែចិញ្ចើមផ្លូវត្រូវបានកាន់កាប់ដោយតូបលក់ដូរ។ ស្ថានភាពនេះធ្វើឱ្យកើនឡើងនូវហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅម៉ោងចូលរៀន និងចេញពីរៀន ដែលមានការកកស្ទះខ្លាំង។


ក្រោយការរុះរើ សិស្សានុសិស្សជាច្រើនបានបង្ហាញការសប្បាយចិត្ត និងគាំទ្រចំពោះវិធានការរបស់អាជ្ញាធរ។ ដែលពួកគេអាចដើរលើចិញ្ចើមផ្លូវបានដោយមិនបារម្ភពីយានយន្តទៀតឡើយ ហើយក៏អាចប្រើសម្រាប់ឈររង់ចាំឪពុកម្តាយ ឬអាណាព្យាបាលបានយ៉ាងងាយស្រួលផងដែរ។
មាតាបិតា និងប្រជាពលរដ្ឋនៅជុំវិញតំបន់ក៏បានសាទរដល់សកម្មភាពនេះ ដោយចាត់ទុកថាជាជំហានសំខាន់មួយក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។ វិធានការនេះត្រូវបានគេរំពឹងថា នឹងជាគំរូល្អសម្រាប់តំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ក្នុងការរៀបចំចិញ្ចើមផ្លូវ និងបង្កើនសុវត្ថិភាពសម្រាប់អ្នកថ្មើរជើង ជាពិសេសសិស្សានុសិស្ស៕ អត្ថបទ សំណាង



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


