Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ ​ថ្មីចំនួន២៨នាក់បន្ថែម និងស្លាប់២នាក់

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២១ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២៨​នាក់​បន្ថែមទៀត នៅក្នុងមូលដ្ឋានស្រុកចំនួន១០ និងមកពីខេត្តកណ្ដាល១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ។​ ហើយនៅថ្ងៃទី៥ ខែកក្ដដា នេះដែរ រដ្ឋបាលខេត្តក៏បានប្រកាស​មានករណីស្លាប់២នាក់ ដោយ​សារជំងឺកូវីដ-១៩ នេះដែរ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ស្រុកដែលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នេះរួមមាន៖ ១- ស្រុកពារាំង ចំនួន ​១១នាក់។ ២- ស្រុកព្រះសេ្តច ចំនួន៤នាក់។ ៣-ស្រុកពាមជរ ចំនួន៣នាក់។ ៤-ស្រុកមេសាង ចំនួន២នាក់។៥- ស្រុកកញ្ច្រៀច ចំនួន​២នាក់។ ៦- ស្រុកពាមរក៍ ចំនួន១នាក់។ ៧- ស្រុកបាភ្នំ ចំនួន១នាក់។ ៨ ស្រុក​ស៊ីធរកណ្តាល ចំនួន១នាក់ ៩- ស្រុកកំពង់​ត្របែក ចំនួន១នាក់។ ១០-ស្រុកកំចាយមារ ចំនួន១នាក់។ ១១-មកពីខេត្តកណ្ដាល ចំនួន១នាក់។

អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង២៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅ​សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក​ខេត្ត និងតាមមន្ទីរ​ពេទ្យ​បង្អែកស្រុករបស់ពួកគេនីមួយៗ។

គិតត្រឹមថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១,៧៩៤នាក់ ជាសះ​ស្បើយ​១,២១១នាក់ កំពុងសម្រាកព្យាបាល៥៥៥នាក់ និងស្លាប់២៨នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

សម្ដេចតេជោ ហ៊ុន សែន៖ តាមរយៈទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-កូរ៉េខាងត្បូង បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ២៥ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ៤១ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម