ព័ត៌មានជាតិ
៦ខែជាងដើមឆ្នាំ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៣,០០០ករណី មនុស្សជាង៧,០០០នាក់
ភ្នំពេញ៖ ប្រទេសកម្ពុជាមិនមែនជាប្រទេសដែលផលិតគ្រឿងញៀននោះទេ ផ្ទុយទៅវិញឧក្រិដ្ឋគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត។
សកម្មភាពដឹកជញ្ជូនបទល្មើសគ្រឿងញៀនទាំងអស់នេះផងដែរ សមត្ថកិច្ចកម្ពុជា តែងតែចាត់វិធានការទប់ស្កាត់គ្រប់កាលៈទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ។

យោងតាមប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៣,៣០៦ករណី ឃាត់មនុស្ស ៧,៣៧០នាក់ ស្រី ៤០៨នាក់។ ក្នុងនោះជួញដូរ រក្សាទុក កែច្នៃចាត់ចែង ២,១៦៦ករណី ការដាំដុះ ២៩ករណី ការប្រើប្រាស់ ១,១១១ករណី និង អនុវត្ដដីកា ២៣៣ដីកា។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទសរុបជាង ៧៥៤គីឡូក្រាម កញ្ឆាស្រស់ ៥៧,៥២៣ដើម និងកញ្ឆាស្ងួត ជាង ៩៩គីឡូក្រាម រថយន្ដ ៦១គ្រឿង ម៉ូតូ ១,០១៥គ្រឿង ទូរស័ព្ទ ៣,២៥៤គ្រឿង ជញ្ជីង ១៦២គ្រឿង អាវុធខ្លី ២៦ដើម និង អាវុធវែង ១៩ដើម (កែច្នៃ១៨ដើម)៕
អត្ថបទ៖ រ៉ាវុទ្ធ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


