ព័ត៌មានជាតិ
អគារទីស្តីការក្រសួងមហាផ្ទៃថ្មីលើផ្លូវនរោត្តម កំពុងស្ថិតក្នុងដំណាក់កាលរៀបចំប្លង់
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះថា មកដល់ពេលនេះការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ កំពុងស្ថិតក្នុងដំណាក់កាលគណៈកម្មការរៀបចំប្លង់ និងគម្រោង ដើម្បីផ្ញើជូនទៅក្រសួងជំនាញ និងប្រមុខរាជរដ្ឋាភិបាលសម្រេច។

លោក ខៀវ សុភ័គ បញ្ជាក់យ៉ាងនេះថា “ក្រោយពីទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល ដើម្បីសាងសង់អាគាររដ្ឋបាលក្រសួងមហាផ្ទៃនេះ ក្រសួងក៏បានបង្កើតគណៈកម្មការមួយដើម្បីសាងសង់ ដោយមានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការជាប្រធាន ដែលគណៈកម្មការនេះមានតួនាទី និងភារកិច្ចរៀបចំប្លង់ រៀបចំគម្រោង ដើម្បីដាក់ឆ្លងទៅក្រសួង និងប្រមុខរាជរដ្ឋាភិបាលសម្រេច។ មកដល់ពេលនេះគណៈកម្មការ កំពុងតែធ្វើការ ដូច្នេះអ្វីៗនៅមិនទាន់ផ្សព្វផ្សាយបានទេ ដោយសារតែអ្វីៗកំពុងស្ថិតនៅលើគណៈកម្មការកំពុងតែធ្វើការ”។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចអនុញ្ញាតិឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីលើទីតាំងចាស់ ដោយប្រើប្រាស់ថវិការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមជាគោលការណ៍ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាធានីភ្នំពេញ ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃដែលមានស្រាប់ចំនួន២០ ៤៥០ ០០០ ដុល្លារ។ សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហានៗ តាមវិធីស្របច្បាប់ជាធរមាន ដោយខិតខំកាត់បន្ថយឲ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ-១៩”។
ការសម្រេចអនុញ្ញាតិឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ បានធ្វើឡើងដោយយោងទៅលើចំណាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


