Connect with us

ព័ត៌មានជាតិ

ព្រះវិហារវត្តកៀនជ្រៃក្រៅ អាយុកាលជិត៦០ឆ្នាំ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោមខ្លាំងណាស់

បានផុស

នៅ

(កំពង់ចាម)៖ ព្រះវិហារវត្តកៀនជ្រៃក្រៅ ស្ថិតក្នុងស្រុកកំពង់សៀម នៃខេត្តកំពង់ចាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំងមកដល់ពេលនេះ ហើយសូម្បីតែព្រះសង្ឃដែលគង់នៅទីនោះ មិនអាចចូលទៅថ្វាយបង្គំព្រះពុទ្ធ ឬធ្វើពិធីបុណ្យផ្សេងៗបានឡើយ ដោយព្រួយបារម្ភពីបញ្ហា ខ្លាចជ្រុះក្បឿង ធ្លាក់ពិណានជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះគ្រូឥន្ទមុនីញាណ ឡៃ ម៉េងស្រី ព្រះគ្រូចៅអធិការវត្តកៀនជ្រៃក្រៅ បានមានថេរដីកាថា ព្រះវិហារវត្តកៀនជ្រៃក្រៅ បានកសាងឡើងដោយស្នាដៃ ព្រះចៅអធិការជំនាន់មុន ដោយមានព្រះនាម ដាំ ជុន ជាមេជាង ហើយពុំមានក្រុមជំនាញ ឬអ្នកបច្ចេកទេសណាមើលឡើយ ដោយយកព្រះសង្ឃក្នុងវត្ត និងយាយជី ជាកូនជាង ដើម្បីធ្វើការកសាងឡើង។

ព្រះគ្រូឥន្ទមុនីញាណ ឡៃ ម៉េងស្រី បានបន្ថែមទៀតថា ព្រះវិហារមួយនេះកសាងឡើងនៅក្នុងឆ្នាំ១៩៦៦ មកដល់ពេលនេះមានអាយុកាល៥៥ឆ្នាំ ដោយមានទំហំទទឹង១២ម៉ែត្រ បណ្ដោយ២២ម៉ែត្រ និងមានកម្ពស់២៥ម៉ែត្រ អមដោយរូបគំនូរគូដោ​យដៃផងដែរ។

ព្រះគ្រូឥន្ទមុនីញាណ ឡៃ ម៉េងស្រី ព្រះគ្រូចៅអធិការវត្តកៀនជ្រៃក្រៅ ដែលស្ថិតក្នុងភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម រួមទាំងអាចារ្យគណៈកម្មាធិការវត្ត បានអំពាវនាវសប្បុរសជន និងពុទ្ធិបរិស័ទជិតឆ្ងា មេត្តាជួយតាមសន្ធាជ្រះថ្លាផង៕ (ដោយ)៖ ហុង ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម