លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់បន្ថែម​​ពីការចាក់វ៉ាក់សាំង​កូវីដ​១៩ លាយ​គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់បន្ថែម​​ពីការចាក់វ៉ាក់សាំង​កូវីដ​១៩ លាយ​គ្នា

បានផុស

នៅ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ​មិន​ទាន់​មានការ​សិក្សា​ស្រាវជ្រាវណាមួយច្បាស់លាស់​ ជុំវិញ​ប្រសិទ្ធិភាព​ការ​ចាក់វ៉ាក់សាំងលាយគ្នានៅឡើយនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​ប្រសាសន៍​ក្នុងឱកាស​នាំយកថវិកាចំនួន​១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ជាជំនួយឧបត្ថម្ភសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៥លាន នៅ​ព្រឹកថ្ងៃទី​១៤ ខែកក្កដា នេះ​លោកជំទាវបញ្ជាក់ថា មុននឹងធ្វើការសម្រេចចិត្តយើងត្រូវមានការសិក្សាស្រាវ​ជ្រាវបែបវិទ្យាសាស្ត្រ មានន័យថាភស្តុតាង ដែលបានមកពីការសិក្សា ប៉ុន្តែការសិក្សានេះ គឺទាមទារ​ពេលវេលាយូរ ។

អង្គកាសុខភាពពិភពលោក ក៏មិនទាន់ផ្តល់នូវអនុសាសន៍ នៅក្នុងការ​ប្រើ​ប្រាស់​វ៉ាក់សាំង​លាយ​បែបនេះដែរ។ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយការហាមប្រាម មិនឱ្យចាក់វ៉ាក់សាំង​លាយគ្នាដែរ​កាលពីពេល​ថ្មី​ៗ​នេះ​។

ជាយោបល់ផ្ទាល់​ខ្លួន​​ លោកជំទាវ ឱ វណ្ណឌីន យល់ឃើញថា វ៉ាក់សាំងផលិតចេញមក មានភាពខុសគ្នា បើយើងនិយាយពី ស៊ីណូហ្វាម ស៊ីណូវ៉ាក់វាប្រហាក់ប្រហែលគ្នា ដោយសារតែការប្រើប្រាស់ របៀបរបបផលិតវ៉ាក់សាំង ដូចទៅនឹង វ៉ាក់សាំងនៃជំងឺផ្សេងៗទៀត ដូចជាវ៉ាក់​សាំងជំងឺកញ្ជ្រិល និង​ជំងឺស្អូចជាដើម។

ប៉ុន្តែសម្រាប់វ៉ាក់សាំងមួយចំនួន ដែលគេហៅថា RNA មិនមែនធ្វើដូចវ៉ាក់សាំងមុនៗទេ មានន័យថា គេយក DNA ឬក៏ RNA របស់វីរុសផ្នែកណាមួយ សាច់ណាមួយរបស់វីរុស ឬជាតិប្រូតេអ៊ីនរបស់វីរុស គេដកយកវាចេញមក ដើម្បីយក​ចេញ​មកបន្ស៉ាំចេញមកផលិតឱ្យទៅជាវ៉ាក់សាំង។ ប្រសិនបើការផលិតខុសគ្នាបែបនេះ ហើយយើងយកមកបញ្ចូលគ្នា សួរថាតើវានឹងមានប្រតិកម្ម បែបណា?

តាមលោកជំទាវ​បា​នគូស​បញ្ជាក់​បន្ថែម​​ថា​ ការចាក់វ៉ាក់សាំងលាយគ្នាដូច្នេះ គឺកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ខណៈ​មិនទាន់មានភស្តុតាងណាបញ្ជាក់ថា ការធ្វើបែបនេះ មានផលល្អ ឬមិនល្អនៅឡើយ។

លោកជំទាវ បញ្ជាក់ថា “តាមការគិតរបស់ខ្ញុំ​ ផលល្អ គឺវាអាចជួយរៀងៗខ្លួន វ៉ាក់សាំងបុរាណវាជួយ​បង្កើតកង​ការ​ពារ​យើងទៅបែបមួយទៅ ហើយវ៉ាក់សាំងសម័យ ដែលបង្កើតជាតិប្រូតេអ៊ីន ពពួក RNA យកមក​ផលិតនេះ ប្រហែលជាវាបង្កើតផ្សេងព្រោះ ពពួក RNA ពេលចាក់ចូលក្នុងខ្លួនយើង ឱ្យចូលទៅ​បង្កើត​កោសិការក្នុងខ្លួនមនុស្ស ឱ្យវាទទួលស្គាល់​ថា ប្រសិនបើមានវីរុសប្រភេទហ្នឹងចូលមក ចាំវ៉ៃ​មេរោគនោះទៅ។ ចំណែកឯប្រភេទបុរាណ វាចូលទៅបង្រៀនកោសិកាមួយទៀត ដើម្បីឱ្យកោសិកាដក់ចិត្ត​ដក់គំនិត​ស្គាល់ ថាប្រសិនបើមានប្រភេទមេរោគប្រភេទហ្នឹងមក ត្រូវតែចេញទៅវ៉ៃវា ដូចជាកងទ័ពចឹងដែរ”។

រដ្ឋាភិបាល​វៀតណាមបាននិយាយកាលពីថ្ងៃអង្គារម្សិល​មិញ​ថា ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំង Pfizer-BioNTech ជាដូសទី ២ ដល់ប្រជាជន ដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ ខណៈ​ប្រទេស​ថៃ​កាល​​ពី​ប៉ុន្មាន​សប្តាហ៍​មុនលោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn របស់ប្រទេសនេះ​បាននិយាយថា អ្នកស្ម័គ្រចិត្តជាង ៧០០ នាក់ត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងលើសុវត្ថិភាព និងប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថផ្សេងៗគ្នា។

ការសិក្សារបស់ថៃនេះនឹងផ្តោតលើការផ្លាស់ប្តូរពីការចាក់វ៉ាក់សាំងចិន Sinovac ដូសដំបូងទៅចាក់ដូសទី ២ នៃវ៉ាក់សាំង AstraZeneca វិញ ខណៈអ្នកចូលរួមក្នុងការសិក្សានេះតម្រូវឲ្យមានអាយុចន្លោះពី ១៨ ដល់ ៥៩ ឆ្នាំ ហើយរស់នៅក្នុង និងជុំវិញទីក្រុងបាងកក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រសួងរ៉ែ​ និង​ថាមពលផ្ដល់អាជ្ញា​បណ្ណ​ស្វែង​រករ៉ែមាសឲ្យក្រុមហ៊ុនអូស្រ្តាលីថ្មីទៀតនៅ​ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៥ ម៉ោង មុន

គ្រឹះ​ស្ថាន​សិក្សា​​ កម្រិត​អនុវិទ្យា​ល័យ​​រដ្ឋ​ និង​ឯកជន​នៅ​ភ្នំពេញ​ចំនួន ២២៧ ទីតាំង​នឹង​បើក​ដំណើរ​​ការ​ស្អែក​​នេះ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តកណ្តាលបាញ់ថ្នាំសម្លាប់មេរោគ តាមសាលារៀន និងផ្សារ ៣ក្រុងស្រុក

ព័ត៌មានជាតិ៦ ម៉ោង មុន

អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ម្នាក់​ និង​បក្សពួក​ ​ត្រូវ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ ទៅ​២ ឆ្នាំ​​៦​ខែ

KPT+៨ ម៉ោង មុន

ពេទ្យបកស្រាយពីពេលវេលា ខួរក្បាលក្មេងលូតលាស់ខ្លាំងបំផុត ចាំបាច់បំប៉នឲ្យល្អ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services