កីឡា
ប៉ះគ្នាថ្ងៃស្អែក កីឡាករវ័យក្មេង Moetez ប្រាប់ថា មិនធ្លាប់ឮឈ្មោះ ព្រំ សំណាង
កីឡាករគុនខ្មែរ ព្រំ សំណាង នឹងប្រកួតជាមួយកីឡាករវ័យក្មេងទុយនេស៊ី Moetez Ben Aicha ក្នុងទម្ងន់៨១គីឡូក្រាមនៅសង្វៀនបាយ័នក្នុងទីរួមខេត្តស្វាយរៀង យប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤។

កីឡាករ Moetez Ben អាយុ២២ឆ្នាំ មាឌធំបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ក្នុងបទសម្ភាសនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ថា នេះជាលើកទី១ដែលរូបគេបានមកប្រកួតនៅកម្ពុជា។ រូបគេមិនធ្លាប់ស្គាល់ ដឹង ឬឮឈ្មោះ ព្រំ សំណាង ឡើយ។ ការមកប្រកួតនេះគឺមិនខ្វល់ពីដៃគូល្បីឈ្មោះ ឬមិនល្បីទេ។ អ្វីដែលសំខាន់រូបគេត្រៀមខ្លួនឲ្យបានល្អ។
កីឡាករបាននិយាយថា ៖«ខ្ញុំមកវ៉ៃមិនមែនដោយសារតែដៃគូមានកេរ្តិ៍ឈ្មោះល្បីទេ។ អ្វីដែលសំខាន់គឺត្រៀមប្រកួតឲ្យបានល្អ។ និយាយរួម ខ្ញុំអត់ស្គាល់អ្វីទាំងអស់ពីដៃគូលើកនេះ សូម្បីតែឈ្មោះក៏មិនធ្លាប់ឮ»។
កីឡាករ Moetez Ben បានប្រាប់ទៀតថា រូបគេរំពឹងផ្តួល ព្រំ សំណាង ក្នុងទឹកទី២ ឬទី៣ ជាមួយនឹងអាវុធល្អគ្រប់គ្រឿង។ កន្លងមក រូបគេទទួលបានជ័យជម្នះដោយផ្តួលដៃគូឲ្យសន្លប់ច្រើនជាងឈ្នះពិន្ទុ ហើយការទាត់ជាអាវុធដ៏គ្រោះថ្នាក់ដែលតែងតែទទួលបានលទ្ធផលល្អ។
សម្រាប់ការមកប្រកួតលើទឹកដីកម្ពុជាលើកដំបូង កីឡាករដែលក្មេងជាង ព្រំ សំណាង ស្ទើរពាក់កណ្តាលអាយុបានប្រាប់ថា ៖«ខ្ញុំមានអារម្មណ៍ដូចធ្លាប់ស្គាល់កម្ពុជា រួសរាយស្វាគមន៍ ផ្តល់សេចក្តីស្រឡាញ់ដល់អ្នករាល់គ្នា»។

កីឡាករវ័យក្មេងទុយនេស៊ី Moetez Ben Aicha បានចាប់អាជីពប្រដាល់ប្រហែលជា៧ឆ្នាំមកហើយដោយធ្លាប់ប្រកួតបាន២២ដង ក្នុងនោះឈ្នះ១៦ ចាញ់៥ដង និងស្មើ១ដង។ ភាគច្រើនរូបគេហ្វឹកហាត់ និងប្រកួតនៅប្រទេសថៃ។
ក្នុងពិធីថ្លឹងទម្ងន់កាលពីព្រឹកថ្ងៃទី២៧ ខែមីនានេះ កីឡាករទុយនេស៊ី Moetez Ben មានទម្ងន់ធ្ងន់ជាង ព្រំ សំណាង ជិត២គីឡូក្រាមដែលធ្វើឲ្យរូបគេព្យាយាមសម្រកទម្ងន់ទាំងព្រឹក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


