ជីវិតកម្សាន្ដ
IU ប្រាប់ថា នាងជាស្ដេចញ៉ាំយឺត ហើយទំពាអាហារមួយៗ ប្រហែល ១៥០ដងទើបលេបចូលពោះ
ក្នុងពេលដែលមនុស្សភាគច្រើនមានទម្លាប់នៃការញ៉ាំរបស់ពួកគេ អ្នកខ្លះគឺចម្លែកជាងអ្នកដទៃ ប៉ុន្តែងាកទៅតារាកូរ៉េ IU ជាក្រុមចុងក្រោយដែលមានទម្លាប់ទទួលទានអាហាររាប់ចំនួនដង ដែលនាងទំពាម្ដងៗ នេះបើយោងតាមប្រភពពី Allkpop បានបញ្ចាក់យ៉ាងដូច្នោះ។
តារាចម្រៀងវ័យ ៣០ ឆ្នាំរូបនេះ ទើបតែបង្ហាញខ្លួនក្នុងកម្មវិធីរបស់ប៉ុស្តិ៍ YouTube BDNS ដោយនាងបានបង្ហាញថា ទំពារអាហារម្ដងៗប្រហែល ១៥០ ដង នៅពេលកំពុងញ៉ាំអាហារ។ IU បាននិយាយថា “ប្រសិនបើខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចលេបបានទេ ខ្ញុំនឹងបន្តទំពាវាពីរបីដងជាមុនសិន។ ខ្ញុំចូលចិត្តទម្លាប់នេះ ហើយខ្ញុំចូលចិត្តពេញចិត្តនឹងរសជាតិអាហារមុនពេលខ្ញុំលេបវាចូលពោះ”។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលទៅជួបពេទ្យធ្មេញ នាងត្រូវបានគេណែនាំឲ្យកាត់បន្ថយចំនួនដងដែលនាងទំពារអាហារ ព្រោះថាវាមានផលប៉ះពាល់អវិជ្ជមានលើធ្មេញ។ ជាពិសេសទៀតដែរ ដោយសារតែទម្លាប់ទទួលទានអាហាររបស់នាងបានធ្វើឲ្យធ្មេញសឹករិចរិលកាន់តែខ្លាំង។
ថ្វីបើយ៉ាងណាក៏ដោយ ទម្លាប់នៃការញ៉ាំអាហារពិសេសរបស់នាងបានធ្វើឲ្យមានការពិភាក្សាលើអ៊ីនធឺណិត ដោយអ្នកលេងអ៊ីនធឺណិតមួយចំនួនបា ទាយថា នាងប្រហែលជាទម្លាប់នៃការញ៉ាំអាហារយឺតពេក។ អ្នកគាំទ្ររបស់ IU ក៏បានជំរុញឲ្យនាងមានទម្លាប់មួយគឺប្រើចំនួនដងដែលនាងទំពារអាហារឲ្យសមល្មមបានហើយ។
តារារូបនេះក៏បានប្រាប់ថា នាងចូលចិត្តបញ្ជាទិញ ហើយម្ហូបដែលនាងចូលចិត្តជាងគេគឺ Tangsuyuk ដែលជាសាច់ជ្រូកផ្អែម និងជូររបស់កូរ៉េ។ ដោយសារម្ហូបនេះត្រូវបានគេដឹងថាមានកំដៅខ្លាំង នាងចៀសវាងវានៅពេលរៀបចំសម្រាប់ការប្រគំតន្ត្រី ហើយនឹងមានបបរញឹកញាប់ជាង។
សូមជម្រាបជូនថា IU គ្រោងនឹងសម្តែងនៅកីឡដ្ឋាន Singapore Indoor Stadium នៅថ្ងៃទី ២០ និង ២១ ខែមេសា ស្របពេលដែលសំបុត្រត្រូវបានលក់អស់ក្នុងរយៈពេលបីម៉ោង បន្ទាប់ពីការចេញផ្សាយ ដែលនេះគឺជាសក្ខីភាពនៃប្រជាប្រិយភាពរបស់នាងនៅក្នុងប្រទេសសិង្ហបុរីផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


