ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នឹងបញ្ចប់ការចាក់វ៉ាក់សាំង នៅថ្ងៃទី៣១ កក្កដាឆ្នាំ២០២១ខាងមុខនេះហើយ
ខេត្តព្រះសីហនុ នឹងបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ នៅថ្ងៃទី៣១ កក្កដាឆ្នាំ២០២១ខាងមុខនេះ ដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំឡើងទៅ សូមរូសរាន់ទៅចាក់វ៉ាក់សាំង។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ (ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ-បឋមសិក្សាតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (រៀងរាល់ម៉ោងធ្វើការ រូបទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

ដូចនេះក្នុងករណីបងប្អូនប្រជាពលរដ្ឋណាម្នាក់ខកខានមិនបានចាក់វ៉ាក់សាំងតាមការកំណត់នេះទេ រដ្ឋបាលខេត្តព្រះសីហនុមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនទៀតឡើយ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


