ព័ត៌មានជាតិ
រឿងហួសចិត្ត មន្រ្តីរៀបចំបុណ្យជាតិជួបផ្ទាល់ កូនស្រីស្លាប់យកទៅវត្តបូជា ត្រូវបានអាចារ្យ តាជី យាយជី ធ្វើស៊ីជាអាជីវកម្ម
លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរងគណៈកម្មការរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអ្នកដឹកនាំគណៈកម្មាធិការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ បានថ្លែងរិះគន់ ក្រោយមានវត្តអារាមមួយចំនួនកំពុងធ្វើអាជីវកម្មលើមណរៈទុក្ខគ្រួសារសព។
លោកបានលើកឡើង ករណីដែលលោកជាជនរងគ្រោះ ក្នុងហេតុការណ៍ការកេងប្រវ័ញ្ចលើសាច់ញាតិដែលទទួលមរណៈភាព។
លោកបានបញ្ជាក់ថា អារាមមួយចំនួនកំពុងធ្វើអាជីវកម្មលើមរណៈទុក្ខលើក្រុមគ្រួសារដែលមានទុក្ខធ្ងន់ ពេលសាច់ញាតិទទួលមរណៈភាព ពេលដែលក្រុមគ្រួសារសាច់ញាតិបង្កើត ឪពុកម្ដាយបងប្អូនទូទៅភាគច្រើនបាត់បង់ម្ចាស់ការ មានកង្វល់ជាខ្លាំង គិតរឿងអ្វីមិនចេញ។
លោកបានលើកឡើងពីក្រុមឱកាសនិយម មានក្រុមអាចារ្យយោគី ដូនជីតាជី ដែលរស់នៅដុះស្លែរក្នុងទីប៉ាឆាស្គាល់ស្ថានការណ៍ចំពោះអ្នករងទុក្ខដូច្នេះឆ្លៀតឱកាសធ្វើអាជីវកម្ មលើសាកសពក្រុមគ្រួសារដែលជនរងគ្រោះជួបមរណៈទុក្ខ។ ជាក់ស្ដែងនៅថ្ងៃទី១៧-១៨ខែមិថុនាឆ្នាំ២០២១ លោកបានជួបផ្ទាល់ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ ដែលបានដឹកសពទៅដំកល់ធ្វើបុណ្យនិងបូជាសព នៅបរិវេណទីប៉ាឆាវត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។
លោកបានរៀបរាប់យ៉ាងដូច្នេះថា អំពីរថយន្តដឹកសព ចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរចម្ងាយ ១២០០ ម៉ែត្រ តម្លៃ៨០ដុល្លារអាមេរិកស្មេីនឹង (៣២៨.០០០៛០០) មេរុបូជាសព (មេរុរបស់វត្ត) ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន (មេរុកសាងអំពីថ្ម) តម្លៃសពមួយរូប ៧០០ដុល្លារអាមេរិកស្មើ២.៨៧០.០០០៛០០ក្នុងនោះមានក្ដារម្ឈូសធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់សព។ ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើម សម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០៛០០។
ដោយឡែក មានលោកអាចារ្យយោគីពីរនាក់ និងយាយជី៥ទៅ៦នាក់ និយាយថាគាត់រស់នៅទីនេះរកស៊ីមុខរបរនឹង ២០ឆ្នាំមកហើយ។ ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យសព ក្រុមគ្រួសារដែលកំពុងរងទុក្ខនិងសោគសង្រែងអាណិតកូនផងបងឬប្អូនផង ចេះតែធ្វើតាមគាត់ទាំងអស់ ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក។
លោកបានលើករឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖ ទី១ គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ ៨០ដុល្លារ ស្មើ៣២៨.០០០៛០០ ដែលអាចារ្យតម្រូវឱ្យជាវ គឺគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីក៏មិនឃើញព្រះសង្ឃយកទៅដែរ។ ទី២ ចំណែកយាយជី ដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះ បានដើរប្រមូលក្រដាសមាសក្រដាស់ប្រាក់ ដែលគ្រួសារសពបាចនៅពេលហែរសពជុំវិញមេរុនោះ មករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត។ សម្រាប់លោកអាចារ្យយោគីយាយជី ការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល៣០០ដុល្លារទៀត។
លោកបានលើកនៅមានរឿងតូចតាចជាច្រើនទៀត ដែលលោកមិនចង់និយាយ។ លោកលើកឡើងបន្តថា នៅក្នុងពិធីបុណ្យ៧ថ្ងៃកូនលោក មានលោកតាលោកយាយមកពីទីផ្សេងៗ បាននិយាយរឿងប្រាប់លោកថា នៅវត្តគាត់បូជាសពមួយថ្លៃ១៥០០ដុល្លារ ខ្លះទៀតថាវត្តគាត់ដល់ទៅ១៨០០ដុល្លារឯណោះ។ អីចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញ គឺបូជាសពមួយៗមានតម្លៃខ្ពស់ណាស់ស្ទើគ្រប់វត្តទៅហើយ។
លោកថ្លែងថា ជនដែលមានថវិការគួរសម វាមិនអីទេ តែសម្រាប់ជនក្រីក្រវិញតេីយ៉ាងណាទៅសូមពិចារណាផង។ សួរថាព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង ក្រសួងធម្មការដឹងរឿងអស់នេះទេ បើមិនដឹងគួរចាត់វិធានការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា រក្សាជំនឿទំនៀមទម្លាប់សាសនា កុំឱ្យពួកឱកាសនិយមឆ្លៀតឱកាសបំផ្លាញព្រះពុទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋកំពុងរងទុក្ខដោយសារកូវីដ-១៩ផង៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង