វប្បធម៌ ជំនឿ
ជោគជតាឆ្នាំទាំង១២ ប្រចាំឆ្នាំថោះ តាមតម្រាហោរាសាស្ត្រចិន ពី បណ្ឌិត អ៊ឹម បុរិន្ទ
បណ្ឌិត អុឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញនូវជោគជតារាសីប្រចាំឆ្នាំថោះ ឆ្នាំ២០២៣ ដែលនឹងចូលមកជំនួសឆ្នាំខាល នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ទំនាយប្រចាំឆ្នាំថោះ តាមតម្រាហោរាសាស្ត្រចិន ត្រូវបាន បណ្ឌិត អុឹម បុរិន្ទ លើកឡើងថា៖

ឆ្នាំជូត លោកអ្នកនឹងមានវត្ថុគ្រប់យ៉ាង សមតាមសេចក្ដីប្រាថ្នា ការងារនឹងរៀបរយ មានមង្គលគ្រប់យ៉ាង លាភផលពូនបន្ថែមឡើង។ បើជាមនុស្សស្រី នឹងមានកិត្តិយសឈ្មោះសំឡេង បើជាមនុស្សប្រុសនឹងមានឧបស័គ្គ មានរឿងស្មុគ្រស្មាញចិត្ត មានការឈ្លោះវិវាទ។

ឆ្នាំឆ្លូវ មានរឿងនឹកគិតមិនដល់ រឿងយានជំនិះឧប្បត្តិហេតុ ឈឺថ្កាត់មានរបួសស្នាម អស់ប្រាក់មាស ហាមពាក្យធានា នឹងមានរឿងអបមង្គលដែលនឹកស្មានមិនដល់ ឈឺថ្កាត់ បុណ្យសព ខូចខាតបាត់បង់ប្រាក់កាស ហាមទៅចូលរួមបុណ្យសព ហាមទៅសួរសុខទុក្ខអ្នកជំងឺ។

ឆ្នាំខាល នឹងមានរោគភ័យឈឺថ្កាត់មកសួរសុខទុក្ខ មានសេចក្ដីស្មុគស្មាញក្នុងចិត្ត បាត់បងមាសប្រាក់។ ប្រុសនឹងមានឈ្មោះសំឡេង មានយសបណ្ដាសក្ដិ លាភផលប្រាក់មាសចូលមកយ៉ាងច្រើន ការធ្វើដំណើរឆ្ងាយបានលាភ ជាស្ត្រីនឹងមានការឈ្លោះវិវាទ។

ឆ្នាំថោះ មានទោស មានភ័យ កិច្ចការមានឧបសគ្គធ្វើការមង្គលក៏មានឧបសគ្គមិនរៀបរយ។

ឆ្នាំរោង ប្រុសនឹងមានឈ្មោះសំឡេង ឡើងយសបណ្ដាសក្តិ លាភផលមាសប្រាក់ចូលមកជាច្រើន ធ្វើដំណើរឆ្ងាយនឹងមានលាភ។ ស្រ្តីនឹងមានការឈ្លោះវិវាទ មានមាត់មានកនឹងមានរោគភ័យឈឺថ្កាត់មកសួរសុខទុក្ខ មានសេចក្ដីស្មុគ្រស្មាញពិបាកចិត្តនឹងមានការបាត់បង់ប្រាក់កាស។

ឆ្នាំម្សាញ់ នឹងមានរឿងអបមង្គលដែលនឹកស្មានមិនដល់ ឈឺថ្កាត់ បុណ្យសព បាត់បង់ប្រាក់កាស ហាមទៅចូលរួមបុណ្យសព ហាមទៅសួរសុខទុក្ខអ្នកជំងឺ មានរឿងរ៉ាវនឹកស្មានមិនដល់ រឿងយានជំនីះ មានការឈឺថ្កាត់ មានរបួសស្នាម ឧប្បតិ្តហេតុ ហាមពាក្យធានា។

ឆ្នាំមមី ស្ត្រីនឹងមានឈ្មោះសំឡេង ប្រុសនឹងមានឧបសគ្គមានរឿងរ៉ាងស្មុគ្រស្មាញក្នុងចិត្ត មានមាត់មានក មានការឈ្លោះវិវាទ មានវត្ថុគ្រប់យ៉ាងសមសេចក្ដីប្រាថ្នា ការងារនឹងរៀបរយ មានមង្គលគ្រប់យ៉ាង មានលាភផលពូនបន្ថែមឡើង។

ឆ្នាំមមែ ប្រយ័ត្នភ័យពីមនុស្សដទៃ មានរឿងត្រូវចោទប្រកាន់ ឡើងរោងឡើងសាលា ជាប់គុក ខូចខាតទុននឹងមានទោស បាត់បង់បុគ្គលាករ (ភាពជាបុគ្គលិក Personal) ឈាមនឹងធ្លាក់ចេញពីខ្លួន បញ្ហាទាក់ទងនឹងរថយន្ត ឈឺថ្កាត់ មានរឿងមិនល្អកើតឡើង។

ឆ្នាំវក មានចោរភ័យចូលផ្ទះ មិនសក្ដិសមក្នុងការចុះទុនរួមភាគហ៊ុន។ បើជាស្ត្រីនឹងមានអ្នកឧបត្ថម្ភគាំទ្រដែលល្អ នឹងមានរឿងជាមង្គលផ្សេងៗជាច្រើន ល្អជាពិសេសសម្រេចក្នុងការងារ ការធ្វើដំណើរឆ្ងាយល្អ។

ឆ្នាំរកា មានរឿងសោកសៅ ការងារ ផ្ទះសម្បែង កូនចៅ មានឧបសគ្គ ហាមជួសជុលផ្ទះ។

ឆ្នាំច មានរឿងជាមង្គលផ្សេងៗជាច្រើន លេចធ្លោល្អវិសេស សម្រេចក្នុងការងារធ្វើដំណើរឆ្ងាយល្អ នឹងមានចោរភ័យចូលផ្ទះ មិនសក្ដិសមដែលនឹងចុះទុន បើជាស្ត្រីនឹងមានអ្នកឧបត្ថម្ភដែលល្អ។

ឆ្នាំកុរ នឹងមានទោសបាត់បង់បុគ្គលាករ ឈាមនឹងហូរចេញពីខ្លួន បញ្ហាទាក់ទងនឹងរថយន្ត ឈឺថ្កាត់ មានរឿងមិនល្អកើតឡើង ប្រយ័ត្នភ័យពីអ្នកដទៃ មានរឿងត្រូវចោទប្រកាន់ ឡើងរោងឡើងសាលា ជាប់គុក ខាតទុន។

បណ្ឌិត អុឹម បុរិន្ទ បញ្ជាក់បន្ថែមថា សម្រាប់អ្នកកើត ឆ្នាំជូត ឆ្នាំថោះ ឆ្នាំរោង ឆ្នាំមមី និងឆ្នាំរកា មានល្អខ្លះ មានអាក្រក់ខ្លះ ឆ្នាំទាំង៥នេះឆុងគ្នាជាមួយឆ្នាំថោះ ដូច្នេះការល្អក៏មិនបរិបូណ៍។ ដើម្បីបានល្អប្រសើរ ត្រូវកាត់ឆុងលើករាសី ទើបជាការប្រសើរ។ លេខទូរសព្ទរបស់លោក ០១២ ៩៦៨ ៣៥៦, ០១០ ៩៦៨ ៣៥៦, ០៦៧ ៦៥៥ ៤៦៥ ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


