ព័ត៌មានជាតិ
នាយឧត្ដមសេនីយ៍ ឃឹម ប៊ុនសុង ចុះជួបសំណេះសំណាល និងនាំយកអំណោយជូនក្រុមគ្រូពេទ្យនៅមណ្ឌលចាក់វ៉ាក់សាំង ក្រុងសៀមរាប
នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានចុះជួបសាកសួរសុខទុក្ខ និងនាំយកអំណោយជូនក្រុមគ្រូពេទ្យ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ នៅមណ្ឌលចាក់វ៉ាក់សាំងចំនួន២មណ្ឌល មណ្ឌលសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ ទទួលបានទឹកបរិសុទ្ធចំនួន៣០០យួរ មីចំនួន ២៥កេស អាកុលចំនួន ១កាន ម៉ាស ១កេសធំ និងថវិកាចំនួន ២លានរៀល រីឯមណ្ឌលចាក់វ៉ាក់សាំងវត្តពោធិ៍លង្កា សង្កាត់ស្លរក្រាម ក្រុងសៀមរាប ទទួលបានទឹកបរិសុទ្ធចំនួន ៣០០យួរ មីចំនួន ២៥កេស អាកុលចំនួន ១កាន ម៉ាសចំនួន ១កេសធំ និងថវិកាចំនួន ២លានរៀលផងដែរ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឱ្យបានគ្រប់ៗគ្នា និងតាមបណ្ដាស្រុកជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានសាកសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងមានវត្តមាននៅក្នុងកន្លែងចាក់វ៉ាក់សាំង និងបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពេលចាក់វ៉ាក់សាំងរួចរាល់ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្ត ៣កុំ ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងកុំធ្វេសប្រហែស។

នាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឲ្យប្រធានមណ្ឌលចាក់វ៉ាក់សាំងទាំងពីរធ្វើយ៉ាងណាសម្រួលការចាក់វ៉ាក់សាំងជូនដល់មនុស្សចាស់ ចាស់ជរា ព្រះសង្ឃ និងអ្នកមានក្មេងតូចៗទៅជាមួយ ឲ្យបានមុនគេ ជៀសវៀងឲ្យពួកគាត់ធ្វើការរងចាំយូរ៕
អត្ថបទ ៖ គឿនវេត





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


