ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីសម្រេចស្ដីពី ការបិទទីតាំងជាបណ្ដោះអាសន្ន ចំនួន២កន្លែង នៅស្រុកបរកែវ
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីសម្រេច ប្រការ១ ត្រូវបានបិទទីតាំងជាបណ្ដោះអាសន្នចំនួន ២កន្លែង ដែលមានអាសយដ្ឋាន ស្ថិតនៅក្នុងភូមិលើឃួន ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី មានដូចខាងក្រោម៖
១. ស្ថានីយ៍លក់ប្រេងឥន្ធនៈ ឡុច ចំរើន
២. ការដ្ឋានសំណង់របស់លោក អ៊ី សាវឿន ។
ការបិទទីតាំងជាបណ្ដោះអាសន្ននេះ គឺក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញមានវិជ្ជមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័សនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។



ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយទីតាំងខាងលើ សូមអញ្ជើញមកជួប ឬជូនដំណឹងដល់ក្រុមការងារមន្ដ្រីសុខាភិបាល របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ដើម្បីយកសំណាកទៅធ្វើតេស្ដជាបន្ទាន់ ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


