ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត យកអតីតសាលាខេត្តកោះកុងចាស់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺធ្ងន់ និងត្រៀម២កន្លែងទៀត
ដោយពិនិត្យឃើញថា ខេត្តកោះកុងត្រូវការចាំបាច់នូវអគារសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមព្យាបាលអ្នកកើតកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក បានត្រួតពិនិត្យ និងសម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្គ្រោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ ដែលអគារនេះស្ថិតនៅក្នុងភូមិ ០១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានបញ្ជាក់ថា យោងតាមការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ លោក ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រុមការងារជំនាញកែលំអបន្ថែមលើស្ថានភាពអគារដែលមានស្រេច ដោយបន្ថែមគ្រែសម្រាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យចំនួន៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីហ្សែន និងបំពាក់គ្រឿងសម្ភារៈវេជ្ជសាស្ត្រទំនើបៗជាច្រើនទៀត នេះជាការគិតគូរយកចិត្តទុកដាក់ដ៏ល្អប្រពៃបំផុតរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានជួយជ្រោមជ្រែងប្រែក្លាយអគាររដ្ឋបាលខេត្តចាស់ទៅជាមន្ទីរពេទ្យ ខណៈសព្វថ្ងៃពិតជាមានតម្រូវការចាំបាច់បំផុត។


លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បាន កោតសរសើរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ក្រុងស្រុកដល់ការប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់លើត្រៀមការនូវអគារព្យាបាល ស្វែងរកអ្នកពាក់ព័ន្ធកូវីដផ្ទាល់ ឬប្រយោល ដោយបញ្ជូនមកចត្តាឡីស័ក ក៏ដូចជាព្យាបាលជាដើម និងជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តពង្រីកចំនួនគ្រែសម្រាកព្យាបាលឱ្យបានដល់៣៥០០គ្រែបន្ថែម ដើម្បីត្រៀមឆ្លើយតបទៅនឹងការទប់ស្កាត់ ននិងព្យាបាលអ្នកជំងឺកូវីដ១៩ទាន់ពេលវេលា។ ព្រោះអ្វីដែលគ្រប់គ្រងព្យាបាលបាន គឺព្យាបាលនៅមណ្ឌលដែលបានរៀបចំទុក ពុំទាន់អនុញ្ញាតឱ្យមានការព្យាបាលនៅតាមផ្ទះឡើងសម្រាប់មូលដ្ឋានខេត្តកោះកុង។


គិតមកដល់ម៉ោងនេះ រដ្ឋបាលខេត្ត បានរៀបចំជាអគារព្យាបាលអ្នកជំងឺកូវីដស្រាលបាន២ អគារធំៗ ដែរអគារទី1រៀបចំនៅអគារអឈ្មោះហាងតារី ស្ថិតក្នុងភូមិ០៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង និងអគារទី២ រៀបចំនៅមជ្ឈមណ្ឌលស៊ូននឹង ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង ដែរអគារទាំង២នេះរៀបចំបានចំនួន២៥០០គ្រែរួចរាល់ហើយ នៅក្នុងក្រុងខេមរភូមិន្ទ ពោលគឺតែរកស្វែងអ្នកជំងឺមកព្យាបាលប៉ុណ្ណោះ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



