Connect with us

ព័ត៌មានជាតិ

មិនថមថយទេ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដ ថ្មីជិត២០០នាក់ទៀត នៅថ្ងៃទី១៧ កក្កដា នេះ

បានផុស

នៅ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន ១៩៩ករណី បន្ថែមទៀត។

គិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ មានអ្នកជំងឺកូវីដ១៩ សរុបចំនួន២,៧០២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២,៥២៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន១៧៦ករណី និងបានព្យាបាលជាសះស្បើយចំនួន៥១៥នាក់ កំពុងសម្រាកព្យាបាលចំនួន២,១៨១នាក់ និងស្លាប់ចំនួន ០៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាព ៣កុំ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា.ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទ ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម