ព័ត៌មានជាតិ
លោកយាយអាយុ១០២ឆ្នាំ ថ្លែងអំណរគុណសម្ដេចតេជោ ដែលបានផ្ដល់វ៉ាក់សាំងចាក់ជូនពលរដ្ឋ ក៏ដូចជារូបលោកយាយផ្ទាល់
នៅចុងសប្តាហ៍ថ្ងៃសៅរិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកយាយ ចិន មៀច អាយុ១០២ឆ្នាំ មានទីលំ នៅ ក្នុងភូមិ នគរក្រៅ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំង វត្តប្រាសាទគោកចក ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

មានចំណាប់អារម្មណ៍នោះដែរ លោកយាយបានមានប្រសាសន៍ទៅកាន់ក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំង ដោយបានបញ្ជាក់ថា ទោះបីលោកយាយមានអាយុកាល១០២ឆ្នាំក៏ពិតមែន តែលោកយាយដើម្បីបន្តអាយុជីវិតទៅមុខបានវែងបន្ថែមទៀត ក្នុងការចៀសវាងឲ្យផុតពីមេរោគដ៏កាចសាហាវកូវីដ១៩ លោកយាយបានស្ម័គ្រចិត្តជំរុញកូនចៅឲ្យនាំលោកយាយបានមកទទួលការចាក់វ៉ាក់សាំងដូចបងប្អូនប្រជាពលរដ្ឋឯទៀតផងដែរ ។ ពិតមែនលោកយាយមានអាយុកាលវែងមកនេះ ក៏លោកយាយបានយកចិត្តទុកដាក់ទៅលើការថែទាំសុខភាព អនាម័យជាចម្បងប្រចាំជីវិតរបស់លោកយាយ ។

ក្នុងនោះដែរលោកយាយ ចិន មៀច ក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ និងអាជ្ញាធរខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ បានគិតគួរពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ សំខាន់ក្នុងពេលកំពុងជួបជំងឺកូវីដនេះ បានផ្តល់នូវវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ ក៏ដូចរូបលោកយាយផ្ទាល់ឲ្យបានរួចផុតពីការឆ្លងជំងឺកូវីដ១៩ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រមទាំងបានដោះស្រាយការលំបាកផ្គត់ផ្គង់ស្បៀងអាហារក្នុងពេលកូវីដនេះផងដែរ ។

ក្នុងនោះលោកយាយក៏បាន ប្រសិទ្ធពរជ័យដល់សម្តេចទាំងទ្វេ ឲ្យជួបតែសុខភាពមាំមួន ក្នុងការដឹកនាំនាវា កម្ពុជា ឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ សំខាន់សូមឲ្យសម្តេចទទួលបានជោគជ័យក្នុងការបោះឆ្នោតអាណត្តិខាងមុខនេះ ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិក្រោយៗទៀត ៕
អត្ថបទ ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


