ព័ត៌មានជាតិ
លោក ប៉ុល ហំម យល់ព្រមធ្វើជាប្រធាន «គណបក្សកែទម្រង់កម្ពុជា»
លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានយល់ព្រមឈរឈ្មោះ ជាបេក្ខជនប្រធាន «គណបក្សកែទម្រង់កម្ពុជា» ដែលគណបក្សនេះ នឹងដាក់ពាក្យស្នើសុំចុះបញ្ជីផ្លូវការ នៅក្រសួងមហាផ្ទៃនាចុងខែកក្កដា ឆ្នាំ២០២១នេះ។

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២១ ខែកក្កដានេះថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺនៅចុងខែកក្កដានេះតែម្ដង រូបលោកនឹងដាក់ពាក្យស្នើសុំចុះបញ្ជី «គណបក្សកែទម្រង់កម្ពុជា» ផ្លូវការ ទៅក្រសួងមហាផ្ទៃ។ លោកថា មកដល់ពេលនេះ ក្រុមការងាររបស់លោក បានស្នាមមេដៃអ្នកគាំទ្រគ្រប់ចំនួនរួចហើយ។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «នៅតែប៉ុន្មានថ្ងៃទៀតនេះ ខ្ញុំនឹងឡើងទៅភ្នំពេញ ហើយយើងកំពុងរៀបចំស្នាមមេដៃ រៀបចំអត្តសញ្ញាណប័ណ្ឌកូបពីហ្នឹងឲ្យស្រួលបួល ហើយពិនិត្យមើលលក្ខន្តិកៈម្ដងទៀត ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ ហើយប្រហែលគិតថា ជាចុងខែហ្នឹង ក្នុងអាទិត្យហ្នឹង ចុងខែហ្នឹង យើងនឹងដាក់ហើយ ដើម្បីបំពេញសុពលភាព»។

ជាមួយគ្នានេះស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» លោក អ៊ូ ច័ន្ទរ័ត្ន បានឲ្យដឹងដែរថា នៅអំឡុងខែតុលា ឆ្នាំ២០២១ខាងមុខ «គណបក្សកែទម្រង់កម្ពុជា» ក៏នឹងរៀបចំសមាជដើម្បីជ្រើសរើសលោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាប្រធានគណបក្សថ្មីមួយនេះផងដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានស្នើឯកឧត្ដម ប៉ុល ហំម ហើយៗ ហើយសមាជិកនៅក្នុងក្រុម ដែលជាស្ថាបនិកទូទៅ ទាំងក្រៅប្រទេស ក្នុងប្រទេស យើងឯកភាពថា អញ្ជើញឯកឧត្ដម ប៉ុល ហំម ជាប្រធាន…។ មកដល់ពេលនេះលោក (ប៉ុល ហំម) ទទួលសំណើហ្នឹងហើយ ទទួលសំណើជាប្រធានហ្នឹងណា»។
គួររំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចេញលិខិតមួយ ដោយបានក្រើនរំលឹកដល់លោក ទិន សៃ ជាស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» ថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃផ្លូវការនៅឡើយទេ។
ក្នុងរយៈពេលកន្លងមកនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា «គណបក្សកែទម្រង់កម្ពុជា» កំពុងធ្វើសកម្មភាពនយោបាយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្ដីពី គណបក្សនយោបាយ។
ដូច្នេះ «គណបក្សកែទម្រង់កម្ពុជា» ត្រូវបញ្ឈប់នូវរាល់សកម្មភាព នយោបាយនៅតាមមូលដ្ឋាន រហូតដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមស្មារតី នៃលិខិតរបស់ក្រសួងមហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


