ព័ត៌មានជាតិ
មន្ត្រី ក.ប.ប ខេត្តស្វាយរៀង រកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយមួយចំនួន
ដោយមានការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខា ក ប ប ខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង ផលិតផលអាល់កុល និងតាមដានតម្លៃទំនិញ ( ជាពិសេសតម្លៃអាល់កុលស្លាកសញ្ញា តម្លៃម៉ាស់ ) នៅតាមបណ្ដាដេប៉ូ-ម៉ាត-ឃ្លាំងទំនិញ-ឪសថស្ថាន និងតាមស្ថានីយលក់ប្រេងឥន្ធនៈស្ថិតក្នុងក្រុងស្វាយរៀង។

លោក ផឹង និល បានអោយដឹងថា មន្ត្រីជំនាញបានពិនិត្យទៅលើអាល់កុល ជែលលាងដៃ នៅតាមឪសថស្ថាន បានប្រើប្រាស់ឧបករណធ្វើ Test Kits (បឋម) ដើម្បីស្វែងរកអាល់កុលក្លែងក្លាយ និងទំញជាច្រើនមុខ ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងអាល់កុលក្លែងក្លាយដូចជា:
– អាល់កុល ក្លែងក្លាយ ចំនួន ១០០លីត្រ
– ទំនិញខូចគុណភាពចម្រុះ ចំនួន ១៥Kg

លោក ផឹង និល បានបន្តថា មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយ យកមករក្សាទុក និងយកទៅធ្វើការដុតកម្ទេចចោល ។ ជាពិសេសមន្ត្រីជំនាញ បានផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពី និតិវិធីពិន័យអន្តរការណ៍លើបទល្មើស និងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ជូនដល់អាជីវករតាម ដេប៉ូ និងបណ្តាស្ថានីយលក់ប្រេងឥន្ធនៈផងដែរ៕
អត្ថបទ ៖ ភក្ដី





-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


