ព័ត៌មានជាតិ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ចុះបង្ក្រាបបារី MEVIUS ក្លែងក្លាយជិត ១ ពាន់កញ្ចប់នៅខេត្តតាកែវ
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ដឹកនាំដោយលោក ប៊ុន ចំរើន អគ្គនាយករងអគ្គនាយកដ្ឋាន ក.ប.ប បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបផលិតផលរំលោភសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនបារី MEVIUS នៅក្នុងភូមិសាស្រ្តខេត្តតាកែវ។

ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ឬហៅកាត់ថា ក.ប.ប បានចេញសេចក្ដីជូនដំណឹងស្ដីពីការចរាចរបារីក្លែងក្លាយ ក្លែងបន្លំម៉ាក នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងប្រតិបត្តិការនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញ និងដកហូតនូវផលិតផលបារីម៉ាក MEVIUS ចំនួនពីរកេសធំ ស្មើនឹង ៩៥៥កញ្ចប់ ដែលបានដាក់តាំងលក់នៅក្នុងផ្សារតាកែវ និងនៅតាមផ្ទះដេប៉ូលក់ទំនិញ។ ក្រៅពីការដកហូតបារីនេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទីតាំងដែលបានដាក់តាំងលក់ផលិតផលបារីនេះផងដែរ ក្រោមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។

ទន្ទឹមនេះដែរ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ នឹងបន្តចុះត្រួតពិនិត្យតាមទីផ្សារ ហាង និងដេប៉ូលក់ទំនិញបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីបង្ក្រាបការចរាចរណ៍ ការលក់ដូរ ការចែកចាយផលិតផលបារីក្លែងក្លាយ និងខុសច្បាប់ ព្រមទាំងទំនិញមិនមានអនុលោមភាព ក្លែងក្លាយ បន្លំប្រភពដើមទំនិញ គ្មានការទទួលស្គាល់ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ផងដែរ៕

ដោយ ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


