ព័ត៌មានជាតិ
ដឹងហើយ តើវ៉ាក់សាំងប្រភេទអ្វីដែលនឹងត្រៀមចាក់ដល់កុមារកម្ពុជា!
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា កម្ពុជានឹងត្រៀមវ៉ាក់សាំងរបស់សាធារណរដ្ឋចិនដើម្បីចាក់ដល់កុមារដែលមានអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ។

ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមដែលរដ្ឋាភិបាលបានបញ្ជាទិញពីចិន ចំនួន ១លានដូសបន្ថែមទៀត នៅអាកាសយានដ្ឋានភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាប់ចាក់ជូនកុមារកម្ពុជា គឺប្រភេទស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន។
លោកស្រីមានប្រសាសន៍ថា៖ “យើងនៅមានស៊ីណូវ៉ាក់៣លានដូសទៀត ក្នុងខែ៨ (ខែសីហា) និង២លានដូសទៀតនៅខែ៩ (ខែកញ្ញា) គឺ រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាក់ចាក់ជូនកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។
ជាមួយគ្នានេះ លោកស្រីបញ្ជាក់បន្តទៀតថា នៅពេលខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងចនសុនចនសុន ពីសម្ព័ន្ធកូវ៉ាក់ ប្រហែល១លានដូសទៀត។

លោកស្រីបានឱ្យដឹងបន្ថែមទៀតថា សម្ដេចតេជោកំពុងណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង ហើយគណៈកម្មការចំ ពោះកិច្ចកំពុងរៀបចំផែនការ និងពិភាក្សាក្នុងការកំណត់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារក្នុងពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹងគម្រោង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។ តម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ ដែលតាមស្ថិតពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែននាក់ ដោយសម្ដេចតេជោបានបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យរបស់យើង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


