Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរី​ ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ថ្មី២នាក់ ជាករណីនាំចូលពីក្រៅខេត្ត

បានផុស

នៅ

​រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពីការ​រកឃើញ​អ្នកឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​២​នាក់ សម្រាប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​។ ​

ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តរតនគិរី​ បាន​ខិតខំ​បន្ត​ស្រាវជ្រាវ​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​កន្លងមក ដោយបាន​យក​សំណាក​មនុស្ស​ចំនួន២៧៣​នាក់ ជា​លទ្ធផល​ពុំមានករណី​វិជ្ជមាន​នៅក្នុង​ខេត្ត​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ក្រុមការងារ​ត្រួតពិនិត្យ​បឋម​ស្ពាន​ស្រែ​ពក ស្រុក​កូន​មុំ បាន​រកឃើញ​ករណី​វិជ្ជមាន​ពីរ​នាក់រ​មាន​ ១-​ឈ្មោះ ស៊ា​ង សុខ​ជា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ឃុំ​ព្រែក​អា​ជី ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​ ២-​ឈ្មោះ ព្រឹម រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួលសំបូរ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

ដោយឡែក​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន១៧​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​នឹងត្រូវ​បន្តធ្វើ​ចត​តា​ឡី​ស័ក​ដោយ​ខ្លួនឯង​រយៈពេល១៤​ថ្ងៃ ដើម្បី​តាម​ដាន​សុខភាព​មុន​​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​។​

សូមបញ្ជាក់ថា ​គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២៩២១ នៅ​ខេត្តរតនគិរី​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន​៦៤៤​នាក់ ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​៤៦១​នាក់ និង​ស្លាប់​៤​នាក់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម