ព័ត៌មានជាតិ
ក្រុងបាត់ដំបងរយៈពេល១០ថ្ងៃចាក់វ៉ាក់សាំងកូវីដ-១៩បានជាង ៨ ម៉ឺននាក់
បាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបងបានប្រកាសឱ្យដឹងថា គិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងព្រះសង្ឃ តាជី យាយជី ទូទាំងក្រុងបាត់ដំបងសម្រេចបានជាង ៨ ម៉ឺននាក់ហើយ ក្នុងចំណោមប្រជាពលរដ្ឋ ១០ ម៉ឺននាក់ ដែលជាគោលដៅចាក់វ៉ាក់សាំង។

លោក លាង វាសនា អភិបាលរងក្រុងបាត់បានឱ្យដឹងថា រដ្ឋបាលក្រុងបាត់ដំបងបានបើកយុទ្ធនាការចា់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង ដោយចែកចេញជា ៨ មណ្ឌលទៅតាមសង្កាត់នីមួយៗ ដោយដំណើរការព្រមៗគ្នា។ គោលដៅប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងនេះមានចំនួនប្រមាណ ១០ ម៉ឺននាក់ ដែលមាន អាជីវករ ពាណិជ្ជករ និង ព្រះសង្ឃ តាជី យាយជី ព្រមទាំងជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងក្រុងបាត់ដំបង។
លោក លាង វាសនា បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ដែលជាថ្ងៃចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងរហូត ដល់ថ្ងៃ ២២ ខែកក្កដានេះ ក្រុមគ្រូពេទ្យ យុវជន ស.ស.យ.ក ក្រុង សង្កាត់ យុវជនស្ម័គ្រចិត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ពិសេសអាជ្ញាធរសង្កាត់ និងក្រុងបានបែងចែកកម្លាំងគ្នាចុះតាមមណ្ឌលដើម្បី រៀបចំដំណើរការចាក់វ៉ាក់សាំងដូសទី១ ប្រព្រឹត្តដោយរលូន និង បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកទទួលវ៉ាក់សាំង ដោយគោរពទៅតាមវិធាន របស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និង បាញ់អាលកុល។

គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូប្រជាពលរដ្ឋសរុបបានប្រមាណជាង៨ម៉ឺននាក់ អាចបញ្ចប់ការចាក់វ៉ាក់សាំងដូសទី១ រយៈពេល២ ឬ៣ថ្ងៃទៀតប៉ុណ្ណោះ។ បន្ទាប់មករយៈ ២១ ថ្ងៃក្រោយការចាក់ដូសទី១ រដ្ឋបាលក្រុងនឹងបន្តចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋបន្តទៀត។ ដើម្បីសម្រួល ដល់ពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ រដ្ឋបាលក្រុងសម្រេចរក្សាទុកមណ្ឌលចត្តាឡីស័កមួយគឺមណ្ឌលចត្តាឡីស័កស្វាយប៉ោ សម្រាប់ទុកចាក់វ៉ាក់សាំងបន្តរហូតដល់ពេលចាក់វ៉ាក់សាំងដូសទី២ បានបញ្ចប់រួចរាល់៕
អត្ថបទ៖ ណារី



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


