ព័ត៌មានជាតិ
មន្រ្តីក្រសួងសាធារណការចុះទៅវាយតម្លៃគុណភាពផ្លូវជាតិលេខ ៣ មុនប្រកាសទទួលដាក់ឲ្យប្រើប្រាស់
មន្រ្តីមកពីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះទៅវាយតម្លៃគម្រោងស្ថាបនាផ្លូវជាតិលេខ ៣ ដែលបញ្ចប់ស្ទើរ ១០០ ភាគរយ មុនធ្វើការប្រកាសប្រគល់ទទួល និងដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន។
ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃ ២១ កក្កដា ២០២១ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធ។
បើតាមការឲ្យដឹងរបស់មន្រ្តីក្រសួងសាធារណការ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។
ជាលទ្ធផល បន្ទាប់ពីការពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួន មុនធ្វើការប្រគល់-ទទួលរវាងក្រសួងនិងក្រុមហ៊ុនសាងសង់។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។ ផ្លូវនេះសាងសង់ ដោយមានសួនពុះកណ្ដាលទ្រូងផ្លូវពីចោមចៅទៅដល់បែកគូស មានបំពាក់ជញ្ជីងថ្លឹងរថយន្តទាំងក្រោមដី (High Speed) និងតាមស្ថានីយ (Low Speed) ដើម្បីការពារការដឹកលើសទម្ងន់ រួមទាំងកាមេរ៉ាចាប់ល្បឿនអ្នកបើកបរលើសល្បឿនកំណត់ ហើយគ្រោងបញ្ចប់នៅអំឡុងខែកញ្ញា ឆ្នាំ២០២១ នេះ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង