ព័ត៌មានជាតិ
ចាប់ខ្លួនមន្ត្រីយោធាម្នាក់ឆបោកប្រាក់៩២មុឺនដុល្លារ
មន្ត្រីយោធាម្នាក់ដែលពាក់ព័ន្ធ និងបទល្មើសឆបោកប្រាក់ប្រមាណ៩២មុឺនដុល្លារ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌចាប់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទិ ២៦កក្ដដា ឆ្នាំ២០២១នេះ នៅខណៈជនសង្ស័យដើរចេញពីសាលាដំបូងជាមួយមេធាវីរបស់គេ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាមូលដ្ឋានកេងកង មានលំនៅស្ថានក្នុងភូមិលេខ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័តិមានពីតុលាការបានអោយដឹងថា ការចាប់ខ្លួនឈ្មោះអេង អូន គឺអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់តំណាងអយ្យការ លោក សុិត វណ្ណៈ ដែលបានចោទប្រកានឈ្មោះ អេង អូន ពីបទ« ឆបោក និងរំលោភលើទំនុកចិត្ត» ដែលមានទឹកប្រាក់សរុបប្រមាណ ៩២មុឺនដុល្លារ ដែលត្រូវប្ដឹងដោយពាណិជ្ជករម្នាក់។
តាមប្រភពព័តិមានបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ឈ្មោះអេង អូន និងឈ្មោះ ហាស់ សុបិន្ត ជាអតីតអភិបាលរងខេត្តកំពត បានយករថយន្តលុចសុី៥៧០ មួយគ្រឿង ជាកម្មសិទ្ធរបស់រដ្ឋ ទៅក្លែងស្លាកលេខ ហើយយកមកបញ្ចាំឱ្យដើមបណ្ដឹងយកប្រាក់ទៅបាត់។

បន្ទាប់មកពួកគេបានឆបោកឱ្យជនរងគ្រោះទិញដី ជាច្រើនកន្លែង នៅខេត្តព្រះសីហនុ ដីនៅខេត្តកែប យកប្រាក់ម្ដង ៣០មុឺនដុល្លារ ម្ដង ២០មុឺនដុល្លារ និងដីនៅកន្លែងផ្សេងទៀត សរុបប្រាក់ប្រមាណ៩២មុឺនដុល្លារ ប៉ន្តែ ឈ្មោះ អេង អូន មិនមានដីប្រគល់ឱ្យម្ចាស់ប្រាក់ទេ ហើយថែមទាំងប្ដឹងម្ចាស់ប្រាក់ទៀត ទើបជនរងគ្រោះទ្រាំលែងបានក៏ប្ដឹងមកសមត្ថកិច្ចនគរបាល និងតុលាការ រហូតដល់ឈានមកចាប់ខ្លួនទាំងថ្ងៃបែបនេះ ។ ប្រភពបន្តថា ជនជាប់ចោទនឹងត្រូវបញ្ជូនមកតុលាការវិញនារសៀលថ្ងៃនេះ។
ព័តិមានលម្អិតនឹងផ្សាយបន្ត៕ ដោយ៖ មករា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


