ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងត្រៀមបើកសាលារៀនឡើងវិញជាជំហាន ៗ ក្រោយចាក់វ៉ាក់សាំងរួចលើ កុមារ និងយុវជន
មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា នៅពេលបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំរួចរាល់នាពេលខាងមុខ នោះនឹងមានឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញ ជាជំហានៗ។
ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចជិត១០នាក់ ទៅចាក់វ៉ាក់សាំងនៅថ្ងៃនោះផងដែរ។

តាមរយៈ សារជាសំឡេងផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ដោយលើកឡើងថា ការផ្អាកដំណើរការសាលារៀន គឺជាការខាតបង់មួយសម្រាប់ប្រទេសជាតិយើង ហើយប្រសិនបើយើង បានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដែលពួកគេភាគច្រើន មានអាយុចាប់ពី១២ឆ្នាំឡើងទៅ។
ទាក់ទងនឹងការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យនេះ លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឲ្យមានយុទ្ធនាការចាក់វាក់សាំង ការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់»។

លោកបណ្ឌិត រស់ សុចាវា បានលើកឡើងថា «ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»។
កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពានាវដល់មាតាបិតា ក៏ដូចជាអាណាព្យាបាល ត្រៀមខ្លួនដើម្បីនាំកូនចៅរបស់ខ្លួន ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នាពេលខាងមុខ ដោយសម្ដេចតេជោ ចង់ឲ្យមានភាពស៊ាំនៅក្នុងសង្គម ដែលនាំទៅដល់ការបើកឡើងវិញ នូវសង្គមសេដ្ឋកិច្ច ជាពិសេសគឺសាលារៀន៕ (ដោយ)៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


