Connect with us

ព័ត៌មានជាតិ

ចុះមកបិទផ្ទះ ​៧ ​គ្រួសារ​បន្តបន្ទាប់​គ្នា មាន​​ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកនៅព្រឹកថ្ងៃទី២៦ កក្កដានេះ និងថ្ងៃទី២៥ កក្កដា បានចុះបិទផ្ទះអ្នកជំងឺកូវីដ-១៩ ចំនួន៧គ្រួសារនៅសង្កាត់ទឹកល្អក់ទី១ ដើម្បីកុំ​ឲ្យ​រីករាលដាលបន្ត ខណៈជំងឺ​នេះបានកំពុងរីករាលដាលមិនមានការថមថយឡើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ បានអោយដឹងថា នៅថ្ងៃ​ទី២៦​ ខែកក្កដា​ ឆ្នាំ​២០២១នេះ ​ក្រុម​ការងារ​ប្រចាំ​ការ​រដ្ឋបាលសង្កាត់​ទឹក​ល្អក់​ទី​១បានចុះមកបិទផ្ទះអ្នកជំងឺកូវីត១៩សរុប​ចំនួន​៣ទីតាំង​ក្នុងមូលដ្ឋានសង្កាត់ ក្នុងនោះរួមមាន៖

ទីតាំង​ទី១មានផ្ទះលេខ១៨៦​ ផ្លូវ​លេខ​១៣២​ ភូមិ៤​ ៖ ១.សួន​ វិសិទ្ធ​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ មុខរបរបុគ្គលិកធនាគារអេសុីលីដា(វិជ្ជមាន​)។ ២.សាន​ នរះវិយ៉ាណា​ ភេទស្រី​ អាយុ​៣ឆ្នាំ​ កុមារីបា​ន​ទៅព្យាបាលទៅពេទ្យរួចហេីយ ។

ទីតាំង​ទី២ ដែលមានផ្ទះលេខ៨អឺ០​ ផ្លូវ​លេខ​២៥៩​ ភូមិ​១០​ ៖ ១.យូ​ សុខជា​ ភេទប្រុស​ អាយុ​៧៧ឆ្នាំ​ នៅផ្ទះ(វិជ្ជមាន​)។ ២.អុិន​ វណ្ណច័ន្ទ​ថា​ ភេទស្រី​ អាយុ​៤៦ឆ្នាំ​ នៅផ្ទះ(វិជ្ជមាន​)។ ៣.ស៊ាង​ ស៊ាហេង​ ភេទប្រុស​ អាយុ​៤៧ឆ្នាំ​ នៅផ្ទះ (វិជ្ជមាន​) បានទៅព្យាបាលនៅពេទ្យរួចហេីយ។

ទីតាំង​ទី៣ ដែលមានផ្ទះលេខ៧៤​ ផ្លូវ​លេខ​១៣២ហ្សិត​ ភូមិ​៧​ អ្នកជំងឺឈ្មោះ​ ទុំ​ ហៀង​ អាយុ​៥៦ឆ្នាំ​ និងសុំសំរាកព្យាបាលនៅផ្ទះ។ ក្នុងនោះក្រុម​ការងារ​ប្រចាំ​ការ​រដ្ឋបាលសង្កាត់​ទឹក​ល្អក់​ទី​១ បានយកអំណាយរបស់រាជរដ្ផាភិបាលបានមួយគ្រួសារដែលមានអង្ករ២៥គីឡូ​ មី​១កេះ​ ទឹក​សុីអុីវ១យួរ​ ត្រី​ខ​១យួរ​។

ចំណែកនៅថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១ ក្រុម​ការងារ​ប្រចាំ​ការ​រដ្ឋបាលសង្កាត់​ទឹក​ល្អក់​ទី​១​ បានបិទផ្ទះសរុបចំនួន៤ទីតាំង ក្នុងនោះ ទីតាំងទី១ មានផ្ទះលេខ៦២​ ផ្លូវលេខ១១៨​ ភូមិ១៤​ ដែលមានសមាជិកសរុបចំនួន៧នាក់ស្រី៣នាក់៖ ១.ប្រាក់​ ថាត​ ភេទប្រុស​ អាយុ​៤៤ឆ្នាំ​មុខរបរ​មន្ត្រី​រាជការ​ (អវិជ្ជមាន​)។
២.ជុំ​ ហុឹម​ ភេទស្រី​ អាយុ​៧៤ឆ្នាំ​ នៅផ្ទះ(វិជ្ជមាន​)។ ៣.សែម​ សុខុម​ ភេទស្រី​ អាយុ​៦៥ឆ្នាំ​នៅផ្ទះ (អវិជ្ជមាន​)​។៤.ជួប​ សុថារី​ ភេទស្រី​ អាយុ​៤២ឆ្នាំ​ មុខរបរ​មន្ត្រី​រាជការ​(អវិជ្ជមាន​)។ ៥.មាន​ សុថានណារិទ្ធ​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​សិស្ស(អវិជ្ជមាន​)។ ៦.មាន​ សុភារតនះ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សិស្ស​ (អវិជ្ជមាន​)។ ៧.មាន​ សុថានណារ៉ា​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សិស្ស​(អវិជ្ជមាន​) អ្នកជំងឺបានឡានពេទ្យមកយកទៅព្យាបាលរួចហេីយ។

ទី​តាំង​ទី២ ដែលមានផ្ទះលេខ២៤៩​ ផ្លូវលេខ​១៣២ហ្សិត​ ភូមិ​៧​ អ្នកជំងឺ​បានយក​ទៅព្យាបាលរួចហេីយ។

ទីតាំង​ទី៣ដែល​មានផ្ទះលេខ៦៥​ ផ្លូវ​លេខ​១៣៨​ ភូមិ​៧​ ឈ្មោះនៅ​ ហន​ ភេទប្រុស​ អាយុ​៥២ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ បានទៅព្យាបាលរួចហេីយ។ ទីតាំង​ទី៤ដែលមានផ្ទះលេខ១៤៤​ ផ្លូវ​លេខ​១៣២ហ្សិត​ ភូមិ​២​ អ្នកបានសុំព្យាបាលនៅផ្ទះ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម