ព័ត៌មានជាតិ
ឧកញ៉ា ប៉ិច ប៉ូឡែន ៖ យុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ ជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំ
ម្ចាស់សាលារៀនឯកជន និងជាប្រធានសហព័ន្ធវិស័យអប់រំមួយរូប បានចាត់ទុកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលនឹងប្រកាសបើកដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំ។
ការចាត់ទុកយ៉ាងដូច្នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចជិត១០នាក់ ទៅចាក់វ៉ាក់សាំងនៅថ្ងៃនោះផងដែរ។

តាមរយៈ សារជាសំឡេងផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ដោយលើកឡើងថា ការផ្អាកដំណើរការសាលារៀន គឺជាការខាតបង់មួយសម្រាប់ប្រទេសជាតិយើង ហើយប្រសិនបើយើង បានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់យើងអាចបើកសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ ដែលពួកគេភាគច្រើន មានអាយុចាប់ពី១២ឆ្នាំឡើងទៅ។
លោកឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អីធ្យូ ខេសិនគ្រុប (Westline Education Group) បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៦ ខែកក្កដាថា ការប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាដើមខែសីហាខាងមុខនេះ គឺជាដំណឹងដ៏រីករាយបំផុត សម្រាប់វិស័យអប់រំផង ក៏ដូចជាឪពុកម្ដាយ និងអាណាព្យាបាលសិស្សផង។ លោកថា វិបត្តិដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់គុណភាព នៃការសិក្សារបស់សិស្ស និងប៉ះពាល់ដល់សាលារៀនឯកជន ក្នុងរយៈពេលប្រមាណជិត២ឆ្នាំមកនេះ។

លោកឧកញ៉ា ប៉ិច ប៉ូឡែន បានថ្លែងយ៉ាងដូច្នេះថា «វាជាដំណឹងសាទរដ៏ល្អបំផុតហើយ ដែលខាងវិស័យអប់រំឯកជន យើងនិយាយថា សាលារៀនទាំងអស់ចុះ មិនថាជារដ្ឋ ឯកជនទេ ដែលរំពឹងរង់ចាំ ក៏ដូចជាមាតាបិតា អាណាព្យាបាល…និយាយរួមទៅដំណឹងល្អមែនទែន សម្រាប់មាតាបិតា អាណាព្យាបាល សាលារៀន ក៏ដូចជាយុវជនរបស់យើងទាំងអស់ហ្នឹង ព្រោះកង្វល់ធំជាច្រើន របស់គាត់ត្រូវបានដោះស្រាយ គាត់ចូលរៀនបានឆាប់ វាមានឱកាសឲ្យគាត់ចូលរៀននៅសាលា បានពេញលេញវិញ ព្រោះ២ឆ្នាំហើយ អញ្ចឹងបើយើងបន្តចឹងទៀត វាបង្កផលប៉ះពាល់ ទាំងគុណភាព នៃការរៀនរបស់គាត់ ផលប៉ះពាល់និរន្តភាពសាលារៀនឯកជន ផលប៉ះពាល់ទៅលើសុខភាពរាងកាយ ផ្លូវចិត្តរបស់គាត់នៅផ្ទះ»។

ម្ចាស់សាលារៀនឯកជនរូបនេះ បានអះអាងទៀតថា រូបលោក នឹងនាំយកកូនដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងការពារកូវីដចំនួន២នាក់ នៅពេលយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្ដើមជាផ្លូវការ។ លោកឧកញ៉ា ប៉ិច ប៉ូឡែន បានអះអាងយ៉ាងដូច្នេះថា «ព្រោះ និយាយរួមទៅ! ខ្ញុំទុកចិត្ត នូវជម្រើសរបស់រដ្ឋាភិបាល ធម្មតាគាត់ជាអាណាព្យាបាល ជាឪពុក ជាម្ដាយ គាត់តែងតែថ្លឹងថ្លែងមើលណាស់ ក្រសួងសុខាភិបាល ក្រសួងអប់រំ ជាពិសេសម្ដេចនាយករដ្ឋមន្ត្រី គាត់សម្រេចចិត្ត បាទអញ្ចឹងយើងត្រូវតែមានទំនុកចិត្ត លើការសម្រេចរបស់គាត់ដែរណា៎»។
បន្ថែមពីលើនេះ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ គួរនាំកូនចៅរបស់ខ្លួនដែលគ្រប់អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ឲ្យបានគ្រប់គ្នា នៅពេលយុទ្ធនាការចាប់ផ្ដើម លើកលែងតែមានបញ្ហាសុខភាព ដែលមិនអាចចាក់បាន តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទាក់ទងនឹងការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យនេះដែរ លោកបណ្ឌិត រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដ៏ខ្ពង់ខ្ពស់ ឲ្យមានយុទ្ធនាការចាក់វាក់សាំង ការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់»។

លោកបណ្ឌិត រស់ សុចាវា បានលើកឡើងថា «ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការ គ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ»៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


