ព័ត៌មានជាតិ
បុរសម្នាក់ ចូលដកលុយនៅទូ អេធីអឹម ចតរថយន្តមិនពន្លត់ម៉ាស៊ីន ចេញមកវិញបាត់រថយន្ត!
បុរសជនជាតិចិនម្នាក់ បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសុំការអន្តរាគមន៍ បន្ទាប់ពីបើករថយន្តម៉ាក Lexus RX300 ចូលទៅដកលុយនៅទូអេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីន លុះចេញមកវិញស្រាប់តែបាត់រថយន្ត។ ហេតុការណ៍ ដែលបង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពី វេលាម៉ោង៩យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែ បានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ Wei Shuangma អាយុ៧៩ ឆ្នាំ។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តខាងលើ បានបើករថយន្តមួយគ្រឿងម៉ាក Lexus RX300 ពាក់ស្លាកលេខ 2S-6160 ពណ៌ប្រផេះ បានចតរថយន្តបញ្ឆេះចោល នៅមុខធនាគារ «ឈីហ្វ» គោលបំណងចូលទៅដកលុយ។ ក្រោយពេលដកលុយរួច ចេញមកវិញស្រាប់តែបាត់រថយន្តតែម្តង។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌច្បារអំពៅ២ ដើម្បីសុំការអន្តរាគមន៍៕
អត្ថបទ ៖ សុខា




-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


