ព័ត៌មានជាតិ
ប្រធានបទ «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុក» ត្រូវលើកយកទៅពិភាក្សានៅថ្ងៃស្អែក
នៅថ្ងៃស្អែកនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកាពិភាក្សា សារព័ត៌មានដ៏សំខាន់មួយ ក្រោមប្រធានបទ «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុក»។
វេទិកាពិភាក្សានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធ (Zoom Meeting) ដោយមានការអញ្ជើញចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវាគ្មិនជំនាញមួយចំនួនទៀត ដូចជា៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន, លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក ពុយ គា អគ្គលេខាធិការ ក្លិបអ្នកកាសែតកម្ពុជា និងជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះមួយរូប។

លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ដោយកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះ មានការផ្សព្វផ្សាយព័ត៌មានផ្ទាល់ តាមហ្វេសប៊ុកកាន់តែច្រើនឡើង ហើយក៏កើតមានចំណុចអវិជ្ជមានជាច្រើនដែរ ដែលមហាជនរិះគន់ ទៅលើអ្នកផ្សាយព័ត៌មានលើហ្វេសប៊ុកនេះ។ លោកថា អ្នកផ្សាយព័ត៌មានផ្ទាល់លើហ្វេសប៊ុក មួយចំនួនខ្លះ អាចជាអ្នកសារព័ត៌មាន និងខ្លះទៀតគ្រាន់តែជាអ្នកលេងហ្វេសប៊ុកធម្មតាប៉ុណ្ណោះ ហើយពួកគេមួយចំនួនណានោះ បានប្រើប្រាស់អាកប្បកិរិយា ពាក្យសម្ដី ឬក៏របៀបផ្សាយផ្ទាល់ មិនត្រឹមត្រូវតាមក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលនាំឲ្យមានការរិះគន់។

លោក ប៉ែន បូណា បានថ្លែងបញ្ជាក់ថា «ចឹងយើង ក៏មើលឃើញថា ដើម្បីចូលរួមចំណែកកែលម្អ វិជ្ជាជីវៈសារព័ត៌មាន របស់យើង យើងក៏រៀបចំវេទិកានេះឡើង ដោយមានការចូលរួមពីក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានយើងជាច្រើន ក្នុងការអង្គុយជជែកគ្នា រិះរកវិធីកែលម្អ លើកតម្លៃ វិជ្ជាជីវៈសារព័ត៌មាន»។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃនេះដែរថា ក្រសួងព័ត៌មានសូមស្វាគមន៍ និងគាំទ្រចំពោះការរៀបចំវេទិកាពិភាក្សា ក្រោមប្រធានបទ «ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» របស់ក្លិបអ្នកកាសែតកម្ពុជា។
លើសពីនេះទៀត ក្រសួងព័ត៌មាន នៅតែបន្តលើកទឹកចិត្តដល់អង្គភាព-ស្ថាប័ន សមាគម និងក្លិបដែលធ្វើការងារទាក់ទង នឹងវិស័យព័ត៌មាន ធ្វើយ៉ាងណាជំរុញនូវការពង្រឹងសមត្ថភាព ទៅដល់សមាជិក ក៏ដូចជាមន្ត្រីនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់ អ្វីទៅជាតួនាទីភារកិច្ច របស់អ្នកសារព័ត៌មាន ដែលអនុលោមទៅតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងអ្វីទៅជាក្រមសីលធម៌ ដែលអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ដើម្បីរក្សាបាននូវគុណតម្លៃ ក៏ដូចជាសេចក្ដីថ្លូរ របស់អ្នកសារព័ត៌មាន ដែលជាអ្នកផ្ដល់ព័ត៌មាន ជូនសាធារណជន។

លោក មាស សុភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «កន្លងមកនេះ ក្រសួងព័ត៌មាន យើងតែងតែគាំទ្រ និងលើកទឹកចិត្តទៅដល់អង្កភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មាន ទៅកាន់ប្រជាពលរដ្ឋ ប្រកបទៅដោយក្រមសីលធម៌ ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈមួយ ចឹងហើយការរៀបចំ ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីក្រមសីលធម៌ វិជ្ជាជីវៈក្នុងការអនុវត្តតួនាទី ភារកិច្ចជាអ្នកសារព័ត៌មានហ្នឹង គឺក្រសួងស្វាគមន៍ គំនិតផ្ដួចផ្ដើមនេះ»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្លិបរបស់លោក នឹងបន្តជួយអប់រំណែនាំ និងបណ្ដុះបណ្ដាល ទៅលើការគោរពក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មានបន្តទៀត ចៀសវាងរងការរិះគន់ពីមហាជន ដែលជាអ្នកតាមដានព័ត៌មាន។ ចំណែកឯ ចំណាត់ការបែបណា ទៅលើអ្នកសារព័ត៌មាន ដែលមិនគោរពក្រមសីលធម៌ វិជ្ជាជីវនោះ គឺជាការសម្រេចរបស់ក្រសួងព័ត៌មាន ដែលជាអ្នកចេញអាជ្ញាប័ណ្ណ ជូនអង្គភាពសារព័ត៌មាន៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ