ព័ត៌មានជាតិ
បើគ្មានបណ្តឹងទេ គ.ជ.ប នឹងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតផ្លូវការ ក្រុងបូកគោ នៅថ្ងៃទី១ ខែសីហា ខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី១ ខែសីហា ខាងមុខ នេះបើតាមការបញ្ជាក់របស់ គ.ជ.ប នៅល្ងាចនេះ។

គ.ជ.ប កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផល នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនេះ មានការចូលរួមពី អ្នកសារព័ត៌មាន និងតំណាងគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងចំនួន៤ រួមមាន៖ ទី១- គណបក្សសញ្ជាតិកម្ពុជា ទី២- គណបក្សយុវជនកម្ពុជា ទី៣- គណបក្សប្រជាជនកម្ពុជា ទី៤- គណបក្សហ្វ៊ុនស៊ិនប៉ិច។

ជាលទ្ធផល នៃការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលឡើងវិញ មិនបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធ នឹងលទ្ធផលនៃការបោះឆ្នោត ដែលបានបញ្ជាក់ក្នុងតារាងបូកសរុបលទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោត (ទ.១១១០ស) និងកំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត (ទ.១១១១ស) និងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត (ទ.១១១៤ស) ឡើយ។

សូមបញ្ជាក់ថា គ.ជ.ប មានយន្តការត្រួតពិនិត្យជាច្រើនដំណាក់កាល មុននឹងចេញផ្សាយលទ្ធផល នៃការបោះឆ្នោតផ្លូវការ ដើម្បីជៀសវាងការភាន់ច្រឡំ នាំឱ្យបាត់បង់ទំនុកចិត្តលើការបោះឆ្នោតពីសំណាក់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងអ្នកបោះឆ្នោត។

យោងតាមប្រតិទិន នៃការបោះឆ្នោត ប្រសិនបើគ្មានបណ្តឹងទាក់ទងនឹងលទ្ធផលបណ្តោះអាសន្ននោះទេ គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខ៕
ដោយ ៖ កោះកែវ




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


