ព័ត៌មានជាតិ
ស្រុកចន្ទ្រា ដាក់បម្រាមគោចរ១៥គោលដៅ មានតាមព្រំដែនជាប់វៀតណាម ៩គោលដៅ
ខេត្តស្វាយរៀង៖ អភិបាលស្រុកចន្ទ្រា នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានបន្តចុះដឹកនាំកម្លាំងចម្រុះ ចុះអនុវត្ត វិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូ វីដ-១៩ ក្នុងមូលដ្ឋានស្រុកចន្ទ្រា តាមភូមិសាស្ត្រគោលដៅ បម្រាមគោចរចំនួន១៥គោលដៅ។

លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា និងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក មានប្រសាសន៍ថា នៅក្នុងភូមិសាស្ត្រស្រុកចន្ទ្រាគឺមាន ១៥គោលដៅ ក្នុងនោះនៅតាមឃុំទាំង៦ ក្នុងមួយឃុំ ១គោលដៅ ឃុំជាប់ព្រំប្រទល់ស្រុក និងក្រុងក្នុងខេត្តស្វាយរៀង។ ដោយឡែកគោលដៅដែលនៅជាប់ព្រំដែនកម្ពុជាវៀតណាមមាន ៩គោលដៅផងដែរ ដើម្បីចុះអនុវត្តវិធានការរដ្ឋបាល និងធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួម អនុវត្តតាមខ្លឹមសារ សេចក្តីសម្រេច របស់រដ្ឋបាលខេត្តស្វាយរៀង ពិសេស ការលក់ដូរ ប្រកបអាជីវកម្ម គ្រប់ ប្រភេទ អនុញ្ញាត ត្រឹមតែការវេចខ្ចប់ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យ អតិថិជន ចូលមកអង្គុយ ឬ ទទួលទាន នៅក្នុងបរិវេណ អាជីវកម្មដ្ឋាន របស់ខ្លួនឡើយ។

លោកអភិបាលស្រុកចន្ទ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បើគ្មានការចាំបាច់ សូមកុំចេញក្រៅផ្ទះ ហើយរាល់ការធ្វើដំណើរត្រូវមានលិខិតស្នាមបញ្ជាក់ពី អង្គភាព ស្ថាប័ន ក្រុមហ៊ុន ឬ អាជ្ញាធរមូលដ្ឋានឱ្យត្រឹមត្រូវ និងបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈអនុវត្តនូវវិធានការជាបន្តបន្ទាប់របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ លាងដៃឲ្យស្អាត ពាក់ម៉ាសជាចាំបាច់ និង ការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល និង វិធានការ៣កុំ និង៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សេចក្តីសម្រេច លេខ ០៨៣/២១ ស.ស.រ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តស្វាយរៀង ស្តីពី ការដាក់ចេញ នូវ វិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតចាប់ពី ម៉ោង ២៣:៥៩ នាទី នា ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានស្រុកចន្ទ្រាខេត្តស្វាយរៀង។ ការហាមឃាត់ការជួបជុំ ការលក់ដូរ និង សេពគ្រឿងស្រវឹង ត្រូវអនុវត្តតាមវិធានការ បម្រាម គោចរ ចាប់ពី ម៉ោង ២១:០០ នាទី ដល់ ម៉ោង ៣:០០ នាទី៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


