ព័ត៌មានជាតិ
ម៉ូតូកង់បីឥណ្ឌាសម្រុកដាក់លក់ ព្រោះគ្មានម៉ូយជិះ ដោយសារខ្លាចឆ្លងកូវីដ
ភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌា ដែលពីដំបូងឡើយ អ្នកដំណើរចូលចិត្តជិះនោះ តែដល់ពេលជំងឺកូវីដ១៩ឆ្លងរាលដាលដល់សហគមន៍ធ្វើឲ្យអ្នកដំណើរលែងហ៊ានជិះ ព្រោះខ្លាចឆ្លងជំងឺដ៏សាហាវនេះ។

តាមការរៀបរាប់ពីលោក ប៊ុន ថេប ជាអ្នកទទួលទិញ លក់ម៉ូតូកង់បីឥណ្ឌានៅគល់ស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ បានប្រាប់កម្ពុជាថ្មីថា ក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ឆ្លងរាលដាលដល់សហគមន៍យ៉ាងខ្លាំងក្លា រហូតដល់មានការបិទខ្ទប់ទីក្រុងភ្នំពេញនិងខេត្តកណ្តាលមកឃើញថា អ្នកដំណើរលែងហ៊ានជិះកង់បីឥណ្ឌា ព្រោះតែខ្លាចឆ្លងជំងឺកូវីដ១៩ បើទោះបីម្ចាស់កង់បីខិតខំរក្សាអនាម័យដោយមានដាក់អាកុល ឬ ដាក់របាំងទប់ស្កាត់ការនិយាយស្តីទៅខ្ទាតទឹកមាត់ពីអ្នកបើកបរមកអ្នកអង្គុយក្រោយក៏ពុំមានអ្នកដំណើរហ៊ានជិះដែរ។ ដូច្នេះអ្នកប្រកបអាជីវកម្មរត់កង់បីឥណ្ឌាបានយកកង់បីមកដាក់លក់ជាបន្តកន្ទុយគ្នាក្នុងតម្លៃថោកក៏ដោយ។

លោក ប៊ុន ថេប បានបញ្ជាក់ថា កង់បីឥណ្ឌានេះភាគច្រើនបងប្អូនប្រជាពលរដ្ឋលោកទិញពីក្រុមហ៊ុនគឺបង់រំលោះជារៀងរាល់ខែ។ តែចៃដន្យជំងឺកូវីដ១៩នេះ បានឆ្លងរាលដាលដល់សហគមន៍មកទើបធ្វើឲ្យអ្នកដំណើរលែងហ៊ានជិះរហូតដល់បងប្អូនអ្នកប្រកបអាជីវកម្មរត់កង់បីត្រូវលក់គោក្របីមកបង់រំលោះហើយខ្លះទៀតសម្រេចលក់ យកលុយបង់ទៅក្រុមហ៊ុនដោយសារធុញទ្រាន់និងការតាមទារលុយពុំមានការយោគយល់ឡើយ។
ហើយកង់បីនេះ បើទិញបង់រំលោះមួយគ្រឿងតិចបំផុតជិត៤០០០ដុល្លារ។ តែដល់ពេលយកមកលក់នៅកន្លែងបញ្ជរលក់បានមិនដល់១៥០០ដុល្លារផង៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


