ព័ត៌មានជាតិ
កម្ពុជានឹងចាក់វ៉ាក់សាំងដូស ទី៣ជូនក្រុមគ្រូពេទ្យជួរមុខ និងមន្ត្រីរាជការនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃស្អែក
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បានឱ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩អាស្ត្រាហ្សេនីកាដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខទាំងរដ្ឋ និងឯកជនដល់មន្ត្រីរាជការនៅខេត្តចំនួន០៧ជាប់ព្រំដែនកម្ពុជាថៃចាប់ពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២១ស្អែកនេះតទៅ។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ លោកស្រីបានបន្តថា« យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គវភ-១៩) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬសទី៣សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ( ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្តចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ»។
លោកស្រីបានស្នើឱ្យអភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ត្រូវ ធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំងរួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលាដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ។
ទន្ទឹមនឹងនេះ លោកស្រីបានណែនាំដល់បងប្អូនបន្តអនុវត្តវិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីឱ្យបានខ្ជាប់ខ្ជួននូវវិធាន ” ៣ការពារ “ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង “ ៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនលោកអ្នកនៅតាមទីតាំង និងពេលវេលាដែលនឹងរៀបចំដោយរដ្ឋបាលខេត្តទាំង០៧ខាងលើ។
លោកស្រីបានបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោម៖
ក-ក្រុមការងារទំនាក់ទំនងសាធារណៈ /លេខាធិការដ្ឋាន ០១២ ៩០៤ ៣៨៥
ខ-ក្រុមការងារចុះឈ្មោះ និងប្រព័ន្ធព័ត៌មានវិទ្យា៖០១២ ៨៩៧០៤៣, ០៨៩ ៩៨០ ៦៦៦និង០៨៥ ៧៧៧ ០៥៦
គ-ក្រុមការងារសុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងវ៉ាក់សាំង៖ ០១២ ៨៨៧ ៣៨៧,០១២ ៨៣៦ ៨៦៨.,០១២ ៧៧៧ ៧៦០,០១២ ៨៦៨ ៦៨០ និង០១២ ៨៩១ ៥២៧។

គួរបញ្ជាក់ថា កាលពីម្សិលមិញប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែនតាមរយៈសាជាសំឡេងបានដាក់បទបញ្ជាឱ្យលោកស្រី ឱ វណ្ណឌីន បញ្ជូនវ៉ាក់សាំងអាស្ត្រាហ្សណេកា ទៅចាក់ជូនក្រុមជួរមុខនៅតាមខេត្តជាប់ព្រំដែនកម្ពុជាថៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺបំប្លែងខ្លួនថ្មី ដែលតាដែលកំពុងរាតត្បាតនៅប្រទេសកម្ពុជា៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


