Connect with us

ព័ត៌មានជាតិ

ប្រកាស​រកឃើញ​​វីរុស​ដែលតា ៤៤ ករណី​ថ្មី​ទៀត ពាក់ព័ន្ធ​បុគ្គលិក​ពេទ្យ សិស្ស​និស្សិត និង​ពលរដ្ឋ​ជាច្រើននាក់

បានផុស

នៅ

យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រសួងសុខាភិបាលបានប្រកាស​រកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B 1. 1-2 (Delta) ៤៤ ករណីទៀត។ ​ពាក់ព័ន្ធ​អ្នកដំណើរមកពីបរទេសតាមជើង​ហោះហើរចំនួន ០១នាក់ ពលករខ្មែរត្រលប់ពីប្រទេសវៀតណាមតាមច្រកបាវិតចំនួន១២នាក់ (ស្រី៥នាក់) បុគ្គលិកសុខាភិបាលចំនួន ១នាក់ (ស្រី ១នាក់) មន្ត្រីរាជការចំនួន ១ នាក់ សិស្សចំនួន៥នាក់ (ស្រី៣នាក់) និងក្នុងសហគមន៍ចំនួន ២៤នាក់ (ស្រី ១៤នាក់)។

គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុស​កូវីដ-១៩ ប្រភេទ ដែលតា (Deta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម