Connect with us

ព័ត៌មានជាតិ

បុគ្គលិក​សុខាភិបាល ៥ នាក់​ទៀត ឆ្លង​កូវីដ​ដែលតា

បានផុស

នៅ

ជនរងគ្រោះ ៦៥ នាក់​ទៀត ត្រូវបាន​​ក្រសួង​សុខាភិបាល​រាយការណ៍​កាល​ពី​ម្សិលមិញ​នេះ បាន​ឆ្លង​កូវីដ​ដែល​តា។

តាម​អត្តសញ្ញាណ​ជនរងគ្រោះ ក៏​មាន​បុគ្គលិក​សុខាភិបាល ៥ នាក់​ បាន​ឆ្លង​មេរោគ​មាន​​ប្រភព​មក​ពី​ឥណ្ឌា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​ដែល​មេរោគ​កាច​សាហាវ​ដែលតា បាន​បន្ត​រាតត្បាត​ដល់ ២២ ខេត្ត​ក្រុង ក្រសួង​សុខាភិបាល​បាន​ក្រើន​រំលឹក​ឲ្យ​​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ។

គិត​មក​ដល់​ពេល​នេះ មាន​តែ​ខេត្ត​ចំនួន ៣ ដែល​នៅ​មិន​ទាន់​ប្រកាស​រកឃើញ​មាន​ឆ្លង​កូវីឌ​ដែលតា​មាន​ខេត្ត​តាកែវ កែប និង​ក្រចេះ។

គួរ​បញ្ជាក់​ថា បុគ្គលិក​សុខាភិបាល​ទាំង ៥ នាក់​ដែល​ក្រសួង​រាយការណ៍​ឆ្លង​មេរោគ​ដែល​តា មាន​ម្នាក់​ជា​បុគ្គលិក​ផ្នែក​អនាម័យ​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ម្នាក់​ជា​បុគ្គលិក​សុខាភិបាល​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ​មាន ៣ នាក់។

គិតចាប់ពីថ្ងៃទី ៣១ ខែមីនា រហូតដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុស​កូវីដ១៩ប្រភេទ ដែលតា(Delta) លើពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤ នាក់ ស្រី ២៤៣ នាក់ និងបានប៉ះពាល់ដល់ ២២ រាជធានីខេត្ត លើកលែងតែខេត្ត ៣ ប៉ុណ្ណោះ គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតា។

ក្រសួងសុខាភិបាលបញ្ជាក់ថា វីរុសដែលតា (Delta) កំពុងបន្តរាត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេស ខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម