ព័ត៌មានជាតិ
WHO ប្រចាំកម្ពុជា បង្ហាញវឌ្ឍនភាពនៃឱសថព្យាបាលជំងឺកូវីដ-១៩
តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានបង្ហាញវឌ្ឍនភាពទាក់ទងទៅនឹងការធ្វើតេស្តឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែល WHO ខិតខំរកឱសថព្យាបាលជំងឺកូវីដ-១៩នេះ ដើម្បីជួយការពារកុំឱ្យវិស័យសុខាភិបាលមានបន្ទុកធ្ងន់បន្តទៀត។

លោកស្រីថ្លែងបែបនេះ នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់កាត់ការចម្លងវីរុស កូវីដ-១៩” ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា មានប្រសាសន៍ថា WHO មានតួនាទីក្នុងការសម្របសម្រួលឱ្យមានការសាកល្បង និងស្វែងរកនូវឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នេះ តាំងពីដំបូងមក ដោយមានការសាកល្បងទូទាំងពិភពលោក ឬហៅថា ការសាកល្បងដោយមានការសាមគ្គីភាព ដែលបានធ្វើតេស្តលើឱសថផ្សេងៗ។
លោកស្រី Li Ailan មានប្រសាសន៍បន្តថា៖ “ក្នុងនោះ នៅដំណាក់កាលទី១ យើងបានធ្វើតេស្តលើឱសថមួយចំនួនផងដែរ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យទេ ដោយសារយើងសិក្សាមើលទៅឃើញថា ឱសថនោះពុំមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសការកាត់បន្ថយការឈឺធ្ងន់ធ្ងរ និងការស្លាប់”។

តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាខាងលើនេះ បានបង្ហាញបន្តថា ក្នុងពេលថ្មីៗនេះ ការសាកល្បងបានឈានទៅដល់ដំណាក់កាលទី២ គឺមានការបូកផ្សំនឹងឱសថច្រើនមុខផ្សេងៗទៀត ដែលក្នុងនោះប្រហែលជាង៥២ ឬ៥៤ប្រទេសដែលបានចូលរួម។
លោកស្រី Li Ailan មានប្រសាសន៍បន្តថា៖ “នាងខ្ញុំសូមជម្រាបដែរ ឱសថចំនួន៣ដែលបានដាក់បញ្ចូលក្នុងការសាកល្បងនេះ មិនមែនជាឱសថថ្មីទេ គឺជាឱសថដែលធ្លាប់បានប្រើប្រាស់ក្នុងការព្យាបាលជំងឺផ្សេងៗ។ ដូចជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ ហើយឱសថមួយទៀតដែលប្រើប្រាស់សម្រាប់ព្យាបាលជំងឺមហារីក និងឱសថមួយទៀតប្រើសម្រាប់ព្យាបាលជំងឺទាក់ទងទៅនឹងប្រព័ន្ធការពាររាងកាយរបស់យើង”។
លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “នាងខ្ញុំចង់ជម្រាបដែរថា ឱសថទាំងនេះ ជាឱសថមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ព្យាបាលជំងឺដែលនាងខ្ញុំបានលើកឡើងខាងលើ តែយើងមិនទាន់ដឹងថាវាមានប្រសិទ្ធភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬអត់ គឺយើងមិនទាន់ដឹងច្បាស់នៅឡើយ ព្រោះវាស្ថិតក្នុងដំណាក់កាលធ្វើតេស្តនៅឡើយ។ ប៉ុន្តែបើតាមអ្វីដែលអ្នកជំនាញបានបង្ហាញនោះ គឺប្រហែលជាអាចមានឱកាសដែលយើងអាចនឹងរកឃើញឱសថសម្រាប់ព្យាបាលជំងឺកូវីដ១៩នៅពេលខាងមុខ”។

ជាមួយគ្នានេះ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមនៅក្នុងយន្តការសាកល្បងសិក្សាស្វែងរកឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នេះដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


