ព័ត៌មានជាតិ
WHO ស្ញប់ស្ញែង កម្ពុជា និង សង្កេតឃើញកត្តា ៣ នាំឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជោគជ័យជាងប្រទេសដទៃ
លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក WHO នៅកម្ពុជា នៅថ្ងៃទី១៩ ខែសីហានេះ មានប្រសាសន៍ថា លោកស្រីសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលខិតខំប្រឹងប្រែងធ្ចើឱ្យប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងកូវីដ-១៩នៅទូទាំងប្រទេស ពិសេសចំពោះប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ។ សមិទ្ធិផលដែលទទួលបានសម្រាប់យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាសមិទ្ធិផលដែលគួរជាទីស្ញប់ស្ញែង។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា៖ “ប្រទេសកម្ពុជាជាប្រទេសមួយក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច របស់អង្គការសុខភាពពិភពលោកដែលទទួលបានជោគជ័យគួរឱ្យកោតសរសើរសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ។ ជាការពិតណាស់យើងបានដឹងទាំងអស់គ្នាថា មានប្រជាពលរដ្ឋជាង៨លាននាក់ដែលបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា”។
តំណាងអង្គការសុខភាពពិភពលោក WHO រូបនេះបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀតសម្រាប់អង្គការសុខភាពពិភពលោក បានមើលឃើញថា ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសក្រុមមនុស្សវ័យចំណាស់នោះបានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយប្រជាពលរដ្ឋដែលមានវ័យចំណាស់កាន់តែច្រើនបានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ហើយពួកគាត់មានសេចក្ដីសោមនស្សរីករាយ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា៖ “មានកត្តាជាច្រើន តែអ្វីដែលជាកត្តា៣សំខាន់នៅក្នុងការកំណត់នូវភាពជោគជ័យនៃដំណើរការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាគឺ កត្តាទី១ ពាក់ព័ន្ធនឹងការដឹកនាំដ៏ខ្លាំងរបស់រដ្ឋាភិបាលដែលចំណុចនេះធានាឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្នៅក្នុងប្រទេស។ កត្តាទី២គឺ មានកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងច្បាស់លាស់ និងមានយុទ្ធសាស្ត្រដើម្បីផ្ដល់ជូនវ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅឆ្ងាយ ឬពិបាកមកទទួលវ៉ាក់សាំង”។
លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍បន្តថា៖ “កត្តាទី២នេះ ក៏ពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋផ្ទាល់តែម្ដង ព្រោះយើងដឹងហើយថានៅបណ្ដាប្រទេសមួយចំនួន គឺប្រជាពលរដ្ឋគេមានការរារែកក្នុងការទទួលចាក់វ៉ាក់សាំង ប៉ុន្តែប្រជាពលរដ្ឋនៅប្រទេសកម្ពុជាមានការជឿជាក់ខ្ពស់ទៅលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានចូលរួមយ៉ាងសស្រាក់សស្រាំ។ កត្តាទី៣ ទាក់ទងទៅនឹងការប្រតិបត្តិការ និងការសម្របសម្រួលបានល្អ មិនថាក្នុងវិស័យរដ្ឋ ឯកជន និងដៃគូ”។

តំណាងអង្គការសុខភាពពិភពលោក WHO នៅកម្ពុជារូបនេះ បានជម្រាបថា ពេលនេះយើងកំពុងធ្វើការរួមគ្នាដើម្បីរត់ប្រណាំងទប់ទល់ជាមួយមេរោគបំប្លែងថ្មី ប្រភេទដែលតា ដែលជាមេរោគមានការចម្លងលឿន និងមានការចម្លងខ្ពស់។ ដូចនេះជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា គឺយើងធ្វើម៉េចដើម្បីធ្វើដំណើរឱ្យលឿនជាងមេរោគ។ ដូច្នេះការផ្ដល់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាលជាកត្តាសំខាន់ ដើម្បីពួកគាត់មានប្រព័ន្ធការពារមេរោគរួចជាស្រេច ដែលអាចបង្ការមេរោគកូវីដ-១៩ ឬកាត់បន្ថយឈឺធ្ងន់ធ្ងរនិងការស្លាប់។
គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៨ ខែសីហានេះ កម្ពុជាបានអនុវត្តយុទ្ធធានការចាក់វ៉ាក់សាំងកូវីដ១៩ ដោយទទួលបានលទ្ធផល៨៥.៧០%ធៀបនឹងគោលដៅ១០លាននាក់ចំពោះអ្នកមានអាយុពី១៨ឆ្នាំឡើងទៅ និង៣៥.៧៤%ធៀបនឹងគោលដៅ ១,៩៦៦,៩៣១នាក់ចំពោះកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។ ក្នុងនោះ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងដូសទី៣រួចហើយ មានចំនួន ៣៥៧,៨៩៧នាក់ ក្នុងនោះស្រីមានចំនួន ១១៨,០៥៣នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


