ព័ត៌មានជាតិ
រថយន្តដឹកអ្នកដំណើរ បុកគោយន្តកន្រៃ្ត ស្លាប់ម្នាក់ របួសពីរនាក់ នៅស្រុកជីក្រែង
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តរបស់ក្រុមហ៊ុនវិបុលបុកគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៥៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកខាងកើត អនុវិទ្យាល័យស្ពានត្នោត ស្ថិតក្នុង ភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តក្រុមហ៊ុនវិបុលអិចប្រេស ដឹកអ្នកដំណើរ ម៉ាក FONTON ពាក់ស្លាកលេខភ្នំពេញ 2AF 7151 ប្រភេទដឹកអ្នកដំណើរធុនតូច ១៥កៅអី ផលិតឆ្នាំ២០១៥ ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីលិចទៅកើត។ រថយន្តបានបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម អ្នកបើកបរឈ្មោះ អ៊ាត ប៉េត ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់) និងអ្នករួមដំណើរ ២នាក់ទៀត ទី១.ឈ្មោះ ចាន់ អៀត ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាឪពុករបួសស្រាល ទី២.ឈ្មោះ អៀន សឿន ភេទស្រី អាយុ៤០ឆ្នាំ ត្រូវជាម្ដាយ របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មណ្ឌល សុខភាព ស្ពានត្នោត។ គោយន្តបើកពីកើតទៅលិចគោលបំណង អ្នកទាំង៣ឪពុកម្ដាយកូន ទៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។


សមត្ថកិច្ចបន្ថែមថា ករណីនេះបណ្តាលឲ្យខូចខាតស្រាល រថយន្ត១គ្រឿង និងគោយន្ត កន្រៃ្ត១គ្រឿង។ មូលហេតុមកពីរថយន្តក្រុមហ៊ុនវិបុល អិចប្រេស ដឹកអ្នក ដំណើរ ម៉ាកFONTONឡើងជេងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់។ បន្ទាប់ពីបុកហើយ អ្នកបើកបររថយន្តគេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត។ ក្រោយកើតហេតុកម្លាំងជំនាញចុះវាស់វែង ប្រគល់សាកសពជូនក្រុមគ្រួសារ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ ចរន្តអគ្គិសនីនៅខណ្ឌមួយចំនួននឹងត្រូវកាត់ផ្តាច់ចាប់ពីថ្ងៃទី២៦ ដល់២៩ ខែវិច្ឆិកា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់