Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​២​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ ​ពីបទ​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​ឧទ្យាន​ហ្លួង​

បានផុស

នៅ

​​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​ព្រំដែន​ ពីបទ​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​​ឧទ្យាន​ហ្លួង កាល​ពី​ថ្ងៃទី​១៦​ ខែសីហា ឆ្នាំ២០២១ ដោយ​មាន​ការ​រាយការណ៍​ពី​ក្រុម​គ្រួសារ​ថា បាត់សមាជិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោង​តាម​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា នៅ​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់ ​ចូល​លួច​កាប់​ឈើ​នៅ​ក្នុង​តំបន់ កិច្ច​ឧ​ទ្យា​នុរក្ស​ថៃ​ នៅ​ស្រុក​ឡាក់​ហាន​សាយ​ ខេត្ត​បូរី​រម្យ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ។ នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​៨០៧​ថ្មពួក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី១៦​ ខែ​សីហា ​ឆ្នាំ​២០២១ វេលា​ម៉ោង​១២ អធ្រាត្រ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​២​នាក់ ត្រូវ​បាន​មេព្រៃ​ថៃ​ឧ​ទ្យា​នុ​រ័ក្ស​ថៃ​ចាប់ខ្លួន​បាន​ នៅត្រង់​ចំណុច​ខាងជើង​បង្គោល​សីមា ២៨ ប្រហែល​៥០០​ម៉ែត្រ​។

​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​៨០៧​ថ្មពួក​ បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ពលរដ្ឋ​២​នាក់​នោះ ទី​១​. ឈ្មោះ​ លឿន សែន ភេទ​ប្រុស​ អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ដងរ៉ែក​ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ ទី​២​. ឈ្មោះ​ ពា ពាន់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី​កណ្ដាល ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​។ នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច​លេខ​៨០៧ ថ្មពួក​បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​មូលហេតុ​នៃ​ការចាប់ខ្លួន​ គឺ​ពាក់ព័ន្ធ​ការចូល​កាប់​ឈើ​នៅ​ទឹកដី​ថៃ​(​ឧទ្យាន​ជាតិ​ព្រះមហាក្សត្រ​ថៃ​)​នៅ​ជួរ​ភ្នំ​ដងរែក ក្នុងភូមិ​សាស្ត្រ​ស្រុក​ឡាក់​ហាម​សាយ​ខេត្ត​បូរី​រម្យ ទល់មុខ​ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ។

​ដោយ​ក្រុមគ្រួសារ​ពលរដ្ឋ​ទាំង​២​នាក់ បាន​មក​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្តីពី​ការបាត់​ខ្លួន​សមាជិក​ក្រុម​គ្រួសារ​ខ្លួន​នៅ​ថ្ងៃទី​១៧​ខែសីហា ឆ្នាំ​២០២១ នេះ​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

កូនប្រុសលោក Duterte ដើរតាមគន្លងឪពុកប្រកាសសង្គ្រាមបង្ក្រាបគ្រឿង​ញៀននៅ ហ្វីលីពីន

ព័ត៌មានជាតិ២០ នាទី មុន

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធផលិតផលកសិកម្មមួយចំនួនរហូតដល់ដំណាច់ឆ្នាំក្រោយ

ព័ត៌មានជាតិ២៧ នាទី មុន

ដំណើរសាងសង់​​ផ្លូវ​ល្បឿនលឿន​​ភ្នំពេញបាវិត បន្ត​វឌ្ឍនភាព​សម្រេច​​លទ្ធផល​ជាជំហាន​ៗ

ព័ត៌មានជាតិ៣០ នាទី មុន

កសិករដាំស្វាយចន្ទីជិត ៤០ គ្រួសារទៀត ស្ម័គ្រចិត្តចងក្រងជា សហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងមហាផ្ទៃ ថា ករណីជួញដូរមនុស្សខ្លះ គ្រាន់ជាល្បិចជនបរទេស ដើម្បីបិទបាំងភាពខុសច្បាប់ពួកគេប៉ុណ្ណោះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម